leftcenterrightdel
ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (រូបថត៖bienphong.com.vn)

 

ក្នុងរយៈពេល៤ឆ្នាំនៃការអនុវត្តលើខ្លឹមសាដែលត្រូវបានចុះហេតុលេខា ប្រជាជននៃឃុំជាប់ព្រំដែនទាំងពីរបានសម្របសម្រួលជាមួយ​កង​កម្លាំងសមត្ថកិច្ចដើម្បីរៀបចំយាមល្បាតតាមព្រំដែនឱ្យបានល្អ និង​ជួយគ្នាក្នុងការដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈសំណង់សម្រាប់ការជួសជុល និងស្ថាបនាឡើងវិញនូវបង្គោលព្រំដែនសំខាន់ និងបង្គោលព្រំដែនបំពេញបន្ថែមតាមខ្សែព្រំដែននៃប្រទេសទាំងពីរ។ តាមរយៈការផ្សព្វផ្សាយ ប្រជាជននៃភាគីទាំងពីមានការយល់ដឹងច្បាស់អំពីអធិបតេយ្យភាពដែនដីនៃប្រទេសនិមួយៗ និងគោរពតាមកិច្ចព្រមព្រៀង បទបញ្ញត្តិនានាអំពីព្រំដែន។

leftcenterrightdel
ថ្នាក់ដឹកនាំឃុំ Ia Rve ប្រគល់អំណោយជូនថ្នាក់ដឹកនាំឃុំណងឃីលិក (រូបថត៖bienphong.com.vn)

លោកវរសេនីយ៍ឯក Tran Anh Dung អនុប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Dak Lak ថ្លែងថា កងទ័ពការពារព្រំដែន​ខេត្តនឹងបន្តសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តលើអនុស្សរណៈដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធិ​ភាព ព្រមទាំងបន្តផ្សព្វផ្សាយឲ្យប្រជាជនគោរពតាមគោលនយោបាយរបស់រដ្ឋទាំងពីរ និងជួយឲ្យប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរមានជីវិតរស់នៅប្រកបដោយស្ថិរភាព និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម ៕

បកប្រែដោយ Thanh Cong