leftcenterrightdel
លោក Pham Phu Phuoc ប្រគល់ប្រាក់ជំនួយជូនអង្គភាពកម្ពុជា (រូបថត៖​ bienphong.com.vn)

ក្នុងកិច្ចប្រជុំ លោក Pham Phu Phuoc បានស្នើឲ្យភាគីកម្ពុជាបន្តសហការយ៉ាងជិតស្និទ្ធជាមួយកងទ័ពការពារព្រំដែនវៀតណាមក្នុងការបង្ការបង្ក្រាបបទល្មើសច្បាប់ ដោះស្រាយបញ្ហាដែលទាក់ទងនឹងសង្ខាងព្រំដែន ផ្សព្វផ្សាយដល់ប្រជាជនអំពីអត្ថន័យនិងសារសំខាន់របស់ការខណ្ឌសីមា និងការបោះបង្គោលព្រំដែន អនុវត្តត្រឹមត្រូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា កសាងព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ក្នុងឱកាសនេះ លោក Pham Phu Phuoc ក៏បានប្រគល់ប្រាក់ជំនួយចំនួន ២៥០ លានដុងជូនអង្គភាពកម្ពុជា។

នាថ្ងៃដដែល លោកវរសេនីយ៍ឯក Phan Van Phuc មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្ត Long An បានជួបធ្វើការជាមួយនគរបាល កងទ័ព ប៉េអឹមខេត្តព្រៃវែង។ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបង្កើនកិច្ចសហការថែមទៀតក្នុងការកសាង ការការពារព្រំដែន និងការបង្ការបង្ក្រាបបទល្មើសច្បាប់។ លោក Phan Van Phuc ក៏បានប្រគល់បា្រក់ជំនួយចំនួន ១៥០ លានដុងជូនថ្នាក់ដឹកនាំនគរបាល កងទ័ព ប៉េអឹមខេត្តព្រៃវែង៕

បកប្រែដោយ Thuy Anh