leftcenterrightdel
អ្នកតំណាងទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍

ក្នុងរយៈពេល១០ឆ្នាំបំពេញការងារនៅប្រទេសកម្ពុជា កម្មាភិបាល ជំនាញការ ៤៧៨ បានជួយអោយក្រសួងការពារជាតិមិត្តបង្កើតឡើង​នូវស្ថាប័នសេនាធិការ នយោបាយ ភស្តុភា បច្ចេកទេស សារព័ត៌មាន វិទ្យុសម្លេង និងអង្គភាពចំណុះមួយចំនួនទៀត និងជួយណែនាំអោយមន្ត្រីរបស់មិត្តផង។ ក្រុមជំនាញការ៤៧៨ ក៏រួមចំណែកក្នុងការជួយកសាងគោលការណ៍ គោលនយោបាយ ផែនការប្រយុទ្ធ  ផែនការការពារទប់ទល់  និងកសាងកងកំលាំងប្រដាប់អាវុធប្រជាជនកម្ពុជាផងដែរ។

ក្នុងជំនួប អ្នកតំណាងទាំងឡាយបានរំលឹកឡើងវិញនូវប្រពៃណីដ៏ត្រចះត្រចង់របស់ក្រុមជំនាញការ ក៏ដូចជាការចែករំលែកនូវអនុស្សាវ​រីយ៍​នៅពេលបំពេញការងារនៅ​ប្រ​ទេស​កម្ពុជា​ ព្រមទាំងបានលើកទឹកចិត្តគ្នាទៅវិញទៅមក បន្តខិតខំប្រឹងប្រែងតស៊ូអោយក្លាយជាកក្តារសំខាន់ក្នុងការកសាងចំណងមិត្តភាពអន្តរជាតិដ៏រឹងមាំរបស់វៀតណាមជាមួយមិត្តអន្តរជាតិ៕

បកប្រែដោយ Duy Hoan