leftcenterrightdel
តំណាង​ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វាព្រំដែន Thuan An ប្រគល់អាហារូបករណ៍ឲ្យសិស្សក្រីក្រកម្ពុជា (រូបថត៖ bienphong.com.vn)

តំណាងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វាព្រំដែន Thuan An  បានប្រគល់អាហារូបករណ៍ឲ្យសិស្សក្រីក្រកម្ពុជាចំនួន៦ នាក់ដោយមានតំលៃ ៦ លានដុងសម្រាប់ម្នាក់។

អាជ្ញាធរឃុំប៊ូស្រាបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់និងជំនួយរបស់កម្មាភិបាល នាយទាហាននៃកងទ័ពការពារព្រំដែនខេត្ត Dak  Nong និយាយរួម និងប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Thuan An និយាយដោយឡែក រួមចំណែកពូនជ្រំសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងអាជ្ញាធរ ប្រជាជន និងកងកម្លាំងការពារព្រំដែនរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

នៅឆ្នាំសិក្សា 2017- 2018 កងទ័ពការពារព្រំដែនខេត្ត Dak  Nong បានប្រគល់អាហារូបករណ៍ឲ្យសិស្ស ៦២ នាក់ ក្នុងនេះមានសិស្ស ៥០ នាក់នៅស្រុកចំនួន៤ នៅខេត្ត Dak  Nong និង ១២នាក់នៅខេត្តមណ្ឌលគិរី៕

បកប្រែដោយ Thuy Anh