តំណាងបញ្ជាការដ្ឋានយោធភូមភាគទី៩ បានជូនអំណោយ និងប្រសិទ្ធិពរឲ្យកម្មាភិបាល នាយទាហាននៃកងយោធពលខេមរភូមិន្ទ និងអាជ្ញាធរ ប្រជាជននៃប្រទេសមិត្តជួបតែសេចក្តីសុខសប្បាយ និងសុភមង្គល។

តំណាងអង្គភាពនៃកងយោធពលខេមរភូមិន្ទបានសម្ដែងការដឹងគុណចំពោះការយកចិត្តទុកដាក់ ការផ្តល់ជំនួយរបស់កងទ័ពប្រជាជនវៀតណាម ជាពិសេសគឺជាកងកម្លាំងប្រដាប់អាវុធយោធភូមភាគទី៩ នៅពេលកន្លងមក និងមានបំណងចង់ឲ្យចំណងសាមគ្គីភាព មិត្តភាពរវាងភាគីទាំងពីរកាន់តែល្អប្រសើរ និងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
ថ្នាក់ដឹកនាំយោធាខេត្ត Dong Nai ប្រគល់ប្រាក់ជំនួយជូនខេត្តកំពង់ចាម 

គណៈប្រតិភូរបស់យោធាខេត្ត Dong Nai វៀតណាមបានទៅជូនពរបុណ្យចូលឆ្នាំថ្មីនាយកដ្ឋានភស្តុភារ (បញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ) និងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម ខេត្តកំពង់ធំ។ តំណាងគណៈប្រតិភូបានជូនពរកម្មាភិបាល នាយទាហានមានសេចក្តីសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មី ហើយនិងសម្រេចបានអភារកិច្ចទាំងឡាយ។ ថ្នាក់ដឹកនាំយោធាខេត្ត Dong Nai បានប្រគល់អំណោយ ថវិកាជំនួយជូនអាជ្ញាធរ និងអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ៕

បកប្រែដោយ Thuy Anh