leftcenterrightdel
មេបញ្ជាការយោធភូមិភាគទី៧វៀតណាម ជូនពរឆ្នាំថ្មីកងយោធពលខេមរភូមិន្ទ

ជាមូលដ្ឋានដែលមានខេត្តជាច្រើនមានព្រំប្រទល់នឹង ប្រទេសមិត្តកម្ពុជា យោធភូមិភាគទី៧ និងអង្គភាពនានា ក្នុងតំបន់បានពង្រឹង និងពង្រីកនូវរាល់សកម្មភាព ចងសម្ព័ន្ធមេត្រីភាព សហប្រតិបត្តិការ សម្របសម្រួល ហើយរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចផងដែរ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដ៏សប្បាយរីករាយ

ក្នុងប៉ុន្មានថ្ងៃនេះបរិយាកាសចូលឆ្នាំថ្មីប្រពៃណីខែ្មរកំពុងរីករាលដាលនៅលើគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជា។ សម្របខ្លួនចូលក្នុងបរិយាកាសសប្បាយរីករាយ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់ប្រទេសមិត្តកម្ពុជា  គណៈប្រតិភូជាន់ខ្ពស់យោធភូមិភាគទី៧ ក៏បានមក ទស្សនានិងជូនពរឆ្នាំថ្មីអាជ្ញាធរដែនដី  ប្រជាជន និងបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ។ គណៈប្រតិភូដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Vo Minh Luong មេបញ្ជាការយោធភូមិភាគទី៧ បានមក ជូនពរឆ្នាំថ្មីយោធភូមិភាគទី១, ទី២, ទី៤  នៃកងយោធពលខេមរភូមិន្ទ ហើយនិងមកជួបសំណេះសំណាលជាមួយនឹងលោកគ្រូប អ្នកគ្រូ សិស្សានុស្សិសសាលាបឋមសិក្សានៅបឹងទន្លេសាបទៀតផង។

ថ្លែងមតិនៅអង្គភាពទាំងនេះ លោកឧត្តមសេនីយ៍ទោ Vo Minh Luong បានសម្តែងក្តីសប្បាយរីករាយចំពោះ ការរីកចំរើននៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងយោធភូមិភាគទី៧ ជាមួយនិងអង្គភាពនានានៃ កងយោធពលខេមរភូមិន្ទក្នុងរយៈពេលកន្លងមក។ លោក Vo Minh Luong ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះការជួយគាំទ្រយ៉ាងសកម្មដល់ពីសំណាក់គ្រប់អង្គភាព និងអាជ្ញាធរដែនដី ក្នុងការស្វែងរក ប្រមូល និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ព ជំនាញការស្ម័គ្រចិត្តវៀតណាមដែលបានពលីនៅទឹកដីកម្ពុជា។  ទន្ទឹមនឹងនេះ លោកក៏បានសម្តែងនូវគោលបំណងចង់ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបន្ថែមទៀត។ នៅក្នុងបរិយាកាសនៃចំណងសាមគ្គីភាព មិត្តភាព ថ្នាក់ដឹកនាំនៃអង្គភាពទ័ពនានានៃកងយោធពលខេមរភូមិន្ទសុទ្ធតែបានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះការលះបង់ ការបូជារបស់កងទ័ព និងជំនាញការ ស្ម័គ្រចិត្តវៀតណាមបានជួយឱ្យប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ព្រមទាំងបានផ្តល់ជំនួយយ៉ាង សន្ធឹកសន្ធាប់ក្នុងការស្តារប្រទេសជាតិឡើងវិញ។ ថ្នាក់ដឹកនាំអង្គភាព និងអាជ្ញាធរដែនដីទាំងអស់សង្ឃឹមថា នាពេលខាងមុខទំនាក់ទំនងមិត្តភាពរវាងប្រទេស ទាំងពីរ កងទ័ពទាំងពីរ ហើយជាពិសេសគឺគ្រប់តំបន់ ជាប់ព្រំដែននៃប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និង ពង្រីកជាបន្តបន្ទាប់ថែមទៀត។ វត្តមាន និងមនោសញ្ចេតនាដ៏ជិតស្និទ្ធ ស្មោះត្រង់របស់ គណៈប្រតិភូយោធភូមិភាគទី៧ក្នុងអំឡុងពេលនៃបុណ្យចូលឆ្នាំជាប្រពៃណីនេះបានធ្វើឱ្យអង្គភាព និងប្រជាជន កម្ពុជាមានការសប្បាយរីករាយយ៉ាងក្រៃលែង។

ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំបណ្តាតំបន់មូលដ្ឋាន អង្គភាពក្នុងមូលដ្ឋាននៃយោធភូមិភាគទី៧ដែលមានការ ចងសម្ព័ន្ធមេត្រីភាពជាមួយនឹងបណ្តាអង្គភាព និងតំបន់នៃកម្ពុជាក៏បានចាត់តាំងបណ្តាគណៈប្រតិភូមកជូនពរឆ្នាំថ្មីដល់អាជ្ញាធរដែនដី និងអង្គភាពនានានៃកងយោធពលខេមរភូមិន្ទផងដែរ។ ក្នុងឆ្នាំ ២០១៧ និងបណ្តាខែដើមឆ្នាំ ២០១៨ នោះ យោធភូមិភាគទី៧ បានចាត់តាំងគណៈប្រតិភូជាង៥០ ទៅទស្សនាការងារនៅកម្ពុជា ព្រមទាំងក៏បានទទួលគណៈប្រតិភូមកពីអង្គភាព និងតំបន់នានានៃកម្ពុជាមក ទស្សនាការងារ ជំរុញកិច្ចសហប្រតិបត្តិការ ព្រមទាំងរួមចំណែកដល់ការបង្កើនការយល់ដឹង ការជឿទុកចិត្តនិងការពង្រឹងសាមគ្គីភាពរវាងភាគីទាំងពីរដែរ។

leftcenterrightdel
ថ្នាក់ដឹកនាំយោធភូមិភាគទី៧វៀតណាម ជូនពរឆ្នាំថ្មីកងយោធពលខេមរភូមិន្ទ

ដើម្បីពង្រីកចំណងមិត្តភាពយ៉ាងរឹងមាំ

ក្នុងប៉ុន្មានឆ្នាំកន្លងមក យោធភូមិភាគទី៧បានអនុវត្ត យ៉ាងត្រឹមត្រូវនូវកិច្ចការការទូតការពារជាតិតាម គោលនយោបាយការបរទេស ការធ្វើសមាហរណកម្ម អន្តរជាតិរបស់បក្ស រដ្ឋ និងរាល់សេចក្តីសម្រេចនៃ គណៈកម្មការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ក្រសួងការបរទេស។ កិច្ចការការទូតការពារជាតិនៃយោធភូមិភាគទី៧បានប្រកាន់ខ្ជាប់យ៉ាងរឹងមាំជាមួយរាល់សកម្មភាពនៃអាជ្ញាធរគ្រប់ជាន់ថ្នាក់ បង្ហាញឲ្យឃើញ ពីភាពតភ្ជាប់យ៉ាងរឹងមាំ បង្កើតកម្លាំងសរុបហើយ រួមចំណែកដល់ការពង្រឹងប្រៀបការពារជាតិ សន្តិសុខ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ គុណភាពនៃកិច្ចការការទូតការពារជាតិត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងតាមទិសប្រកបដោយវិជ្ជាជីវ ឆ្លើយតបបានតម្រូវការ នៃភារកិច្ចទាំងអស់ប្រកបដោយជោគជ័យ។ ក្នុងឆ្នាំ ២០១៧ និងប៉ុន្មានខែដើមឆ្នាំ ២០១៨នេះ យោធាភូមិភាគទី៧ បានទទួលស្វាគមន៍ គណៈប្រតិភូរាប់រយដែលបានមកទស្សនានិងធ្វើការនៅ តំបន់មូលដ្ឋានយោធភូមិភាគទី៧។

រាល់ការខិតខំប្រឹងប្រែងក្នុងកិច្ចការការទូតការពារជាតិ គួបផ្សំនឹងកិច្ចការការទូតប្រជាជនបាននាំមកនូវអត្ថន័យ ជាក់ស្តែងជាច្រើន។ ហើយគួរឲ្យចាប់អារម្មណ៍បំផុតគឺ សកម្មភាពក្នុងការសហការរវាងកម្លាំងប្រដាប់អាវុធនៃ យោធភូមិភាគទី៧ ជាមួយរាល់អង្គភាពនៃ កងយោធពលខេមរភូមិន្ទ កាន់តែទទួលបាន លទ្ធផលល្អពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងរយៈពេលកន្លងមក យោធភូមិភាគទី៧ បន្តអនុវត្ត តាមរាល់ខ្លឹមសារនៃគំរោងរបស់គណៈកម្មាធិការបក្ស យោធាមជ្ឈិមស្តីពី “ការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិរវាង វៀតណាម និង ឡាវ, វៀតណាម និងកម្ពុជា ទស្សនវិស័យដល់ឆ្នាំ២០២០ និងប៉ុន្មានឆ្នាំជាបន្ត”។ បន្តសហការគ្នាក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ព ជំនាញការ ស្ម័គ្រចិត្តវៀតណាមដែលបានពលីនៅកម្ពុជាក្នុងរាល់ដំណាក់កាលនៃសង្គ្រាម... ក្នុងខែមេសាឆ្នាំ២០១៨នេះ តែប្តង យោធភូមិភាគទី៧ នឹងបង្កើតក្រុមគ្រូពេទ្យមួយ ទៅកម្ពុជាជួយពិនិត្យសុខភាព ផ្តល់ថ្នាំដោយឥតគិតថ្លៃ ជូនប្រជាជនក្រីក្រកម្ពុជា ព្រមទាំងបញ្ជូនសិល្បករមួយ ក្រុមមកសម្តែងសិល្បៈបម្រើកងទ័ព និងប្រជាជនកម្ពុជា៕

បកប្រែដោយ Minh Trung