leftcenterrightdel
តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ​ប្រគល់អំណោយជូនបញ្ជាការដ្ឋានយោធាខេត្ត Ba Ria – Vung Tau (រូបថត៖ baoquankhu7.vn)

តាងនាមថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធខេត្ត Ba Ria – Vung Tau លោកវរសេនីយ៍ឯក Pham Phu Y បានប្រសិទ្ធិពរយ៉ាងល្អប្រសើរជាទីបំផុតជូនថ្នាក់ដឹកនាំ និងកម្មាភិបាល នាយទាហាន និងប្រជាជនខេត្តព្រះវិហារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Ba Ria – Vung Tau និងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាឆ្នាំ២០១៨ (រូបថត៖ quankhu7.vn)
leftcenterrightdel
គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Ba Ria – Vung Tau ថតរូប​ជា​មួយ​តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ (រូបថត៖ quankhu7.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ បញ្ជាការដ្ឋានយោធាខេត្ត Ba Ria – Vung Tau និងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារបានវាយតំលៃចំពោះការសហការឆ្នាំ២០១៧ និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាឆ្នាំ២០១៨។ គណៈបញ្ជាការយោធាស្រុក Chau Duc  និងទីក្រុងព្រះវិហារបានចុះហត្ថលេខាលើបទបញ្ញាតិសហការ អនុស្សារណៈយោគយល់ និងកម្មវិធីសហការឆ្នាំ២០១៨ រវាងអង្គភាពទាំងពីរ។ ក្នុងឱកាសនេះដែរ គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Ba Ria – Vung Tau បានប្រគល់អំណោយជាឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំពេទ្យឲ្យគីលានដ្ឋាន និងប្រជាជនក្រីក្រនៃតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ៕

បកប្រែដោយ Thuy Anh