leftcenterrightdel
រូបថត​ឧទាហរណ៍

គណៈប្រតិភូបានស្ងើចសរសើរចំពោះសមិទ្ធផលដែលកម្មាភិបាល នាយទាហាននៃបណ្ដាអង្គភាពមិត្តទទួលបាននៅពេលកន្លងមក និងសម្ដែងនូវសេចក្តីសប្បាយរីករាយដោយការយល់ឃើញថា​ កិច្ចសហការរវាងកងកម្លាំងប្រដាប់អាវុធខេត្ត Tay Ninh ជាមួយអង្គភាពមិត្តកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរបានជួយគ្នាសម្រេចភារកិច្ចយ៉ាងល្អ និងកសាងព្រំដែនសន្តិភាព មិត្តភាព។

មេបញ្ជាការនៃបណ្ដាអង្គភាពមិត្តបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធខេត្ត Tay Ninh ដោយបានជួយប្រជាជនកម្ពុជាឲ្យរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីសម័យមុន និងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមភូមិសាស្រ្តនៅរយៈពេលកន្លងមក៕

បកប្រែដោយ Thuy Anh