leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត Long An ជូនពរបុណ្យចូលឆ្នាំថ្មីកម្ពុជា (រូបថត៖ bienphong.com.vn)

តាងនាមគណៈប្រតិភូខេត្ត Long An និងខេត្ត Tay Ninh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An លោក Tran Van Can បានជូនពរថ្នាក់ដឹកនាំនិងប្រជាជនខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ លោក Tran Van Can ក៏មានបំណងចង់អាជ្ញាធរនៃភាគីទាំងពីរនឹងអនុវត្តប្រកបដោយប្រសិទ្ធភាពថែមទៀតនូវគោលនយោបាយ គោលការណ៍ និងកិច្ចព្រមព្រៀងស្ដីពី​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងស្ដីពី​កិច្ច​សហប្រតិបត្តិការរវាងខេត្ត Long An - ខេត្តស្វាយរៀង និងខេត្ត Tay Ninh - ខេត្តស្វាយរៀងកាន់តែមានប្រសិទ្ធភាពថែមទៀត។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកស្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភានិងអធិការកិច្ច បញ្ជាក់ថា ទំនាក់ទំនងមិត្តភាព ការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងខេត្តស្វាយរៀង - ខេត្ត Long An និងខេត្តស្វាយរៀង - ខេត្ត Tay Ninh កាន់តែពង្រឹង និងពង្រីកយ៉ាងល្អប្រសើរមួយថ្ងៃទៅមួយថ្ងៃ។

លោកស្រី ម៉ែន សំអន រំពឹងថាចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួមនិងរវាងខេត្ត Long An ខេត្ត Tay Ninh ជាមួយខេត្តស្វាយរៀងនិយាយដោយឡែកនឹងអភិវឌ្ឍន៍ដោយឥតឈបឈរ៕

បកប្រែដោយ Thanh Cong