leftcenterrightdel
ជូនពរឆ្នាំថ្មីដល់លោកនាយឧត្តមសេនីយ៍ នាង ផាត (រូបថត៖ baoquankhu7.vn)

លោកឧត្ដមសេនីយ៍ទោ Pham Van Dy បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងលើគ្រប់វិស័យដែលប្រទេសកម្ពុជាទទួលបាននៅពេលកន្លងមក និងជឿជាក់ថា នៅឆ្នាំថ្មីប្រទេសកម្ពុជានឹងបន្តទទួលបានសមិទ្ធផលធំធេងថែមទៀតក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍។ លោកឧត្ដមសេនីយ៍ទោ Pham Van Dy បានថ្លែងគោលបំណងចង់ឲ្យចំណងមិត្តភាព ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា នឹងកាន់តែរីកចំរើនថែមទៀត និងរវាងបញ្ជាការដ្ឋានយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាមជាមួយបណ្ដាអង្គភាពកងយោធពលខេមរភូមិន្ទនឹងបន្តអភិវឌ្ឍយ៉ាងល្អប្រសើរ។ 

 

leftcenterrightdel
ជូនពរឆ្នាំថ្មីនៅអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ (រូបថត៖ baoquankhu7.vn)

ក្នុងដំណើរទៅជូនពរបុណ្យចូលឆ្នាំថ្មីនេះ គណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី ៧ ក៏បានមកជូនពរឆ្នាំថ្មីចំពោះលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា៕

បកប្រែដោយ Thuy Anh