leftcenterrightdel
គណៈប្រតិភូយោធភូមិភាគទី ៧ ជូនពរឆ្នាំថ្មីមកដល់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា

ក្នុងឱកាសនេះ លោកឧត្ដមសេនីយ៍ទោ Pham Van Dy បញ្ជាក់ថា ទំនាក់ទំនងសាមគ្គីភាព មិត្ដភាពរវាងអាជ្ញាធរ ប្រជាជនក្នុងតំបន់យោធភូមិភាគទី ៧ និងប្រជាជនកម្ពុជាបន្ដបានពូនជ្រំ រឹតបន្តឹង និងសហប្រតិបត្ដិការកាន់តែរីកចំរើនលើវិស័យសេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្ដិសុខ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ទោ Pham Van Dy ជូនពរឆ្នាំថ្មីមកដល់លោកជំទាវ មែន សំអន ឧបនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា

លោកឧត្ដមសេនីយ៍ទោ Pham Van Dy ជូនពរមកដល់ថ្នាក់ដឹកនាំ អង្គភាពកងខេមរភូមិន្ទ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជាមានសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរ និងជោគជ័យគ្រប់ប្រការ។ សូមប្រសិទ្ធពរចំណងមិត្ដភាព សាមគ្គភាពស្អិតល្មួតរវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជាកាន់តែរីកចំរើនជារៀងរហូត។

leftcenterrightdel
    លោកឧត្ដមសេនីយ៍ទោ Pham Van Dy ជូនពរឆ្នាំថ្មីមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ         កម្ពុជា
leftcenterrightdel
គណៈប្រតិភូអញ្ជើញទៅដាក់កម្រងផ្កានៅស្ដូបអនុស្សាវរីយ៍កងទ័ពស្ម័គ្រចិត្ដវៀតណាម

នៅថ្ងៃដដែល គណៈប្រតិភូអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធនិងដាកកម្រងផ្កានៅស្ដូបអនុស្សាវរីយ៍កងទ័ពស្ម័គ្រចិត្ដវៀតណាមនៅរាជ ធានីភ្នំពេញ៕

បកប្រែដោយ Thanh Cong