leftcenterrightdel
លោកប្រាក់ងួនហុងប្រគល់គ្រឿងឥស្សរិយយសហមេត្រីរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាជូនសមូហភាពនិងបុគ្គលនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា (រូបថត៖ vnanet.vn)

ក្នុងឆ្នាំ​ ២០១៧ មជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជាបានមានសកម្មភាពជាច្រើនដូចជា៖ ផ្លាស់ប្តូរគណៈប្រតិភូ រៀបចំការជួបប្រាស្រ័យទាក់ទងប្រជាជនរវាងប្រទេសទាំងពីរ និងបូកសរុប ៥ ឆ្នាំ នៃការអនុវត្តចលនា “បណ្ដុះពន្លកចំណងមិត្តភាព” សំដៅជួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម។ មានប្រសាសន៍នៅកិច្ចប្រជុំ លោកប្រាក់ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមបានអបអរសាទរចំពោះលទ្ធផលទាំងឡាយដែលសមាគមមិត្តភាពសម្រេចបាននៅពេលកន្លងមក។ សកម្មភាពទាំងនេះបានរួមចំណែកកសាង និងពូនជ្រំចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើកកំពស់តួនាទីនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា។

ក្នុងឱកាសនេះដែរ លោកប្រាក់ងួនហុង បានប្រគល់គ្រឿងឥស្សរិយយសថ្នាក់មហាសេនារបស់កម្ពុជាចំនួន ៦ គ្រឿង និងគ្រឿងឥស្សរិយយសហមេត្រីរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាជូនសមូហភាព និងបុគ្គលនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា៕

បកប្រែដោយ Thuy Anh