leftcenterrightdel
កម្មាភិបាល កងទ័ពការពារព្រំដែនវៀតណាម និងកងទ័ពការពារព្រំដែនកម្ពុជាគំនាប់គ្នាមុនពេលទៅយាមល្បាតរួម

ខេត្ត An Giang មានខ្សែព្រំដែនប្រវែងជិត ១០០ គីឡូម៉ែត្រ ទល់ជាមួយខេត្តតាកែវ និងខេត្តកណ្តាល។ ក្នុងរយៈពេលកន្លងមក កងទ័ពការពារព្រំដែនខេត្ត An Giang បានផ្តោតទៅលើការលើកកំពស់គុណភាពការការពារព្រំដែន។ យោងតាមនោះ កងទ័ពការពារព្រំដែនខេត្ត An Giang និងកងកម្លាំងការពារព្រំដែនខេត្តកណ្តាល និងខេត្តតាកែវ បានផ្លាស់ប្តូរព័ត៌មានជាញយៗ សហការគ្នាក្នុងការដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើងនៅតំបន់ព្រំដេន។

ដើម្បីជំរុញកិច្ចការទាក់ទងឲ្យកាន់តែស៊ីជម្រៅថែមទៀត កងទ័ពការពារព្រំដែនខេត្ត An Giang បានធ្វើជាសេនាធិការដល់រដ្ឋអំណាចមូលដ្ឋានឲ្យចងសម្ពន្ធមេត្រីជាមួយបណ្តាខេត្តជាប់ព្រំដែនរបស់កម្ពុជា។ កងទ័ពការពារព្រំដែនខេត្ត An Giang មិនត្រឹមតែជួយឧបត្ថម្ភប្រជាជនប្រទេសមិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយកងកម្លាំងការពារព្រំដែនកម្ពុជាសាងសង់ ជួសជុលជំរុំទ័ព និងសាងសង់ផ្ទះឲ្យប្រជាជនក្រីក្រនៅតំបន់ព្រំដែនទៀតផង។ ខេត្តទាំងពីរនៅរៀបចំបណ្តាសកម្មភាពជួបប្រាស្រ័យសិល្បៈ និងកីឡាជាប្រចាំទៀតផង។

ពិធីបើកសម្ពោធស្ពានព្រំដែន Long Binh - ជ្រៃធំកាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០១៧ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងមិត្តភាពរវាងខេត្ត An Giang និងខេត្តកណ្តាល។ សំណង់នេះបានរួមចំណែកជួយឲ្យប្រជាជននៅតាមតំបន់ព្រំដេន ធ្វើដំណើរយ៉ាងងាយស្រួល និងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងការជួយឧបត្ថម្ភប្រជាជននៅតំបន់ព្រំដែន កងទ័ពការពារព្រំដែនខេត្ត An Giang នៅតែរៀបចំថ្នាក់រៀន និងជូនទឹកប្រាក់មួយចំនួនដល់សិស្សក្រីក្ររបស់កម្ពុជាទៀតផង៕

បកប្រែដោយ Huyen Trang