នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថា វៀតណាមជានិច្ចកាលជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងនោះមានវិស័យការពារជាតិក្នុងស្មារតី "ប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពដ៏យូរអង្វែង "។

រដ្ឋមន្ត្រីទាំងពីររូបក៏បានវាយតម្លៃចំពោះផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០១៧ ក្នុងនោះ ភាគីទាំងពីរបានរៀបចំសកម្មភាពជាច្រើន ដើម្បីរំលឹកខួបលើកទី ៥០  នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា និង "ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១៧"។

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការសំរាប់ឆ្នាំ ២០១៨  និងឆ្នាំបន្តបន្ទាប់ ក្រៅពីការបន្តអនុវត្តនូវខ្លឹមសារនៃពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំ ភាគីទាំងពីរបានឯកភាពបង្កើនការឃោសនា អប់រំអំពីចំណងមិត្តភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងជំរុញការបណ្ដុះបណ្ដាលដោយបានចាត់ទុកថា នេះជាចំណុចមានសារៈសំខាន់ក្នុងយុទ្ធសាស្រ្តរយៈពេលវែងនៃប្រទេសទាំងពីរ។

leftcenterrightdel
 

left
centerrightdel
លោក នាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោក នាយឧត្តមសេនីយ៍ ទៀ បាញ់ បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីសម្រាប់ឆ្នាំ២០១៨

ក្នុងឱកាសនេះ លោក នាយឧត្តមសេនីយ៍ ទៀ បាញ់ បានរំលឹកពីគុណបំណាច់របស់កងទ័ព និងប្រជាជនវៀតណាមដែលសុខចិត្តលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីជួយប្រជាជនកម្ពុជាឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោក នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបញ្ជាក់ទៀតថា ប្រជាជន និងកងទ័ពកម្ពុជាជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចំណងមិត្តភាពនៃប្រទេសភូមិផងរបងនឹងគ្នាជាប្រពៃណី ស្ថិរភាពជាយូរអង្វែងជាមួយកងទ័ពវៀតណាម ព្រមទាំងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីរក្សាពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងដ៏ល្អប្រសើរនេះ។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និង លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរសម្រាប់ឆ្នាំ ២០១៨៕

បកប្រែដោយ Van Hoa