leftcenterrightdel
លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍នៅពិធី (រូបថត៖ vtv.vn)

នាព្រឹក ថ្ងៃទី១៦ មករា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅប្រទេសកម្ពុជាបានដឹកនាំពិធីបើកការដ្ឋានសាងសង់ផ្សារគំរូព្រំដែនដំបូងបង្អស់នៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំរបស់កម្ពុជា និងខេត្ត Tay Ninh របស់វៀតណាម។

ផ្សារគំរូព្រំដែន វៀតណាម-កម្ពុជា បានសាងសង់ដោយជំនួយឥតសំណងរបស់រដ្ឋាភិបាលវៀតណាម។ នេះគឺជាគោលការណ៍របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ដើម្បីជម្រុញប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី និងការកែលំអជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ។

ទំហំពាណ្ជិកម្មទ្វេភាគី វៀតណាម-កម្ពុជា ក្នុងឆ្នាំ២០១៧ សម្រេចបាន ៣.៧ លានដុល្លារ អាមេរិក កើនឡើង ២៨% បើធៀបនឹងឆ្នាំ២០១៦។ ប្រទេសទាំងពីរកំពុងឆ្ពោះទៅសម្រេចឲ្យបានទំហំពាណ្ជិកម្មទ្វេភាគី ៥ ពាន់លានដុល្លារអាមេរិក នាពេលឆាប់ៗខាងមុខ៕

បកប្រែដោយ Thuy Anh