លោក Le Trung Kien  ប្រធានក្រុមនិស្សិតវៀតណាមនៅកម្ពុជាបានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ និស្សិតវៀតណាមតែងតែខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានល្អ និងបន្តលើកកំពស់ស្មារតីសាមគ្គីភាព រក្សាអត្តសញ្ញាណវប្បធម៌ និងប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជាតិ ជាពិសេសប្រពៃណីគោរពលោកគ្រូអ្នកគ្រូ និង ស្មារតីមិត្តភាពល្អប្រសើរ។ល។

leftcenterrightdel
ការសំដែងសិល្បៈក្នុងរាត្រីជប់លៀងស្វាគមន៍ឆ្នាំថ្មីប្រពៃណី ២០១៨ របស់និស្សិតវៀតណាម

ជំនួសមុខក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា លោក ហង់ ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំប្រឹងប្រែង  និងស្នាដៃនានាក្នុងការសិក្សាដ៏ល្អប្រសើររបស់និស្សិតវៀតណាមក្នុងរយៈកន្លងទៅ។ លោកក៏បញ្ជាក់ដែរថា និស្សិតវៀតណាមដែលរៀនសូត្រនៅកម្ពុជាក៏ដូចជា និស្សិតកម្ពុជា ដែលកំពុងសិក្សារៀនសូត្រនៅវៀតណាម ក្រោយពីត្រឡប់មកស្រុកកំណើតវិញ មិនត្រឹមតែរួមចំណែកអភិវឌ្ឍប្រទេសជាតិតែប៉ុណ្ណោះ ថែមទាំងពូនជ្រំ កសាង និងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីជាយូរអង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជានិងវៀតណាមផដដែរ។

leftcenterrightdel
និស្សិតវៀតណាមនៅកម្ពុជារៀបចំពិធីជប់លៀងស្វាគមន៍ឆ្នាំថ្មីប្រពៃណី២០១៨

សូមរំលឹកដែរថា បច្ចុប្បន្ននេះ និស្សិតវៀតណាមដែលកំពុងរៀននៅតាមបណ្តាមហាវិទ្យាល័យកម្ពុជាមានប្រមាណ ៩០ នាក់។ និស្សិតវៀតណាមទាំងឡាយ តែងតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងទាំងខាងសម្ភារៈ និងស្មារតីក្នុងការរៀនសូត្រពីរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Van Hoa