leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន ឆ្លើយសម្ភាសន៍

ខ្សែភាពយន្តនេះមានលក្ខណៈពិសេសដោយសារតែក្រុមផលិតភាពយន្តបានខិតខំប្រឹងប្រែង និងចំណាយពេលជាច្រើនដើម្បីស្វែងយល់ពីបណ្តាឯកសារ ដើម្បីរំលេចឡើងនូវរាល់តួអង្គក្នុងខ្សែភាពយន្តនេះ និងដើម្បីតួអង្គទាំងនោះ រៀបរាប់ពីរឿងរបស់ខ្លួនដោយផ្ទាល់ ជាពិសេសតួឯកក្នុងភាពយន្តនេះ គឺសម្តេច តេជោ ហ៊ុន សែន។ សាច់រឿងក្នុងខ្សែភាពយន្តនេះមិនត្រឹមតែបង្ហាញអំពីជីវិតឯកជនប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញអំពីដំណើរការធ្វើបដិវត្តន៍របស់សម្តេចតេជោដោយផ្សាភ្ជាប់ទាំងអស់នៅនឹងវាសនារបស់ជាតិផង​ដែរ។

ខ្សែភាពយន្តនេះដើរតួនាទីជាប្រវត្តិសាស្រ្តដោយមានសារសំខាន់យ៉ាងខ្លាំង ហើយជាដំបូងបង្អស់គឺតួនាទីក្នុងការអប់រំដល់យុវជនជំនាន់ក្រោយឲ្យយល់ជ្រាបពីឧក្រិដ្ឋកម្មរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត និងការជួយឧបត្ថម្ភដ៏ស្មោះសពីសំណាក់វៀតណាមបានជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងបំផុតនោះ។

leftcenterrightdel

លោក ឧត្តមសេនីយ៍ទោ Trieu Xuan Hoa អតីតមេបញ្ជាការយោធភូមិភាគទី៧ ឆ្លើយសម្ភាសន៍

របៀបធ្វើភាពយន្តប្រកបដោយសច្ចភាព ភាពស្មោះត្រង់ក្នុងខ្សែភាពយន្តនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនយ៉ាងខ្លាំងក្លាខណៈបានផ្សាយទាំងនៅប្រទេសកម្ពុជា និងវៀតណាម។

ខ្សែភាពយន្តនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ជាក់យ៉ាងក្បោះក្បាយពីប្រវត្តិសាស្រ្ត ពីការជួយឧបត្ថម្ភគាំទ្រស្មោះសរបស់​វៀតណាមក្នុងការជួយរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។ ភាសា “គោរពឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានថ្នាក់ដឹកនាំវៀតណាមគ្រប់ថ្នាក់និយាយភាសានេះដូចៗគ្នា។ ត្រង់នេះ ហើយបានជាខ្ញុំមើលឃើញថាវៀតណាមមាន​គោលនយោបាយច្បាស់លាស់ក្នុងការគោរពឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេសដទៃ” សម្តេចតេជោបាននិយាយក្នុងភាពយន្ត ។ ចំណុចតែមួយនេះក៏អាចជួយឲ្យជំនាន់វ័យក្មេង ហើយជាពិសេសគឺជំនាន់ក្រោយៗនៅកម្ពុជាអាចយល់ច្បាស់ពីដំណាក់កាលប្រវត្តិសាស្រ្តមួយនេះរបស់ប្រទេសជាតិកម្ពុជា និងការផ្តល់ជំនួយពីសំណាក់ប្រទេសវៀតណាមផងដែរ។ “ជំនាន់ក្រោយនៅកម្ពុជានា​បច្ចុប្បន្ននេះមានចំណេះដឹងតិចតួចណាស់អំពីដំណាក់កាលដែលកម្ពុជាស្ថិតនៅក្រោមរបបប្រល័យពូជសាសន៍ប៉ុល ពត។ មានអ្នកខ្លះនៅបានចាត់ទុកថា វៀតណាមឈ្លានពានកម្ពុជាទៀតផង។ ពួកគេមិនចេះ និងមិនយល់ពីភាពខុសគ្នារវាងពាក្យ “រំដោះ” និង ពាក្យ “ឈ្លានពាន” ទាល់តែសោះ។ ខ្សែភាពយន្តនេះបានជួយឲ្យពួកគាត់មានការយល់ដឹងពីការពិតនៃប្រវត្តិសាស្រ្ត”។ លោកឧត្តមសេនីយ៍មួយរូបរបស់កងយោធពលខេមរភូមិន្ទមានប្រសាសន៍បែបនេះ។

រឿងដែលសម្តេចតេជោ ហ៊ុន សែន និងគ្រួសារត្រូវតែឃ្លាតចាកព្រាត់ប្រាស់ពីគ្នា ត្រូវរងនូវភាពឈឺចាប់ខ្លោចផ្សាបំផុត សូម្បីតែអាចបាត់បង់ជីវិត និងការដែលសម្តេចបានជួបកូនប្រុសរបស់ខ្លួនបន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះរួចផុតពីរបប ប៉ុល ពត នោះសុទ្ធតែជារឿងរបស់គ្រួសារមួយតែប៉ុណ្ណោះ  ប៉ុន្តែវាក៏តំណាងឲ្យប្រជាជនកម្ពុជាទាំងមូលដែលរស់នៅក្រោមរបបប៉ុល ពត។ ដោយមានទឹកចិត្តស្នេហាជាតិ សម្តេចតេជោបានប្តេជ្ញាចិត្តជ្រើសរើសយកមាគ៌ាតែមួយគត់ ដើម្បីសង្គ្រោះជាតិ គឺស្វែងរកការជួយឧបត្ថម្ភពីវៀតណាម ដើម្បីសង្គ្រោះជាតិរបស់សម្តេច។

ពិតជាពិបាកណាស់ប្រសិនបើចង់វិភាគនូវចំណុចដែលមានតំលៃទាំងអស់ក្នុងខ្សែភាពយន្តនេះ។ ប៉ុន្តែដោយផ្អែកលើផលវិជ្ជមានដែលទទួលបានពីការផ្សាយភាពយន្តនេះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅវៀតណាម និងកម្ពុជា យើងអាចសន្និដ្ឋានបានថា ចំពោះអ្នកប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវអំពីវៀតណាម និងកម្ពុជាទាំងឡាយនៅលើពិភពលោកនឹងមានឯកសារបន្ថែមមួយទៀតដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង៕

បកប្រែដោយ Minh Trung