នៅឆ្នាំ ២០១៧ បញ្ជាការដ្ឋានយោធាខេត្ដ Tay Ninh បានសហការជាមួយបណ្ដាតំបន់ប្រតិបត្ដិការសឹករងរបស់កម្ពុជា ដើម្បីផ្លាស់ប្ដូរព័ត៌មាន ដោះស្រាយករណីដែលកើតមានឡើងតាមតំបន់ព្រំដែន។ បញ្ជាការដ្ឋានយោធាខេត្ដក៏បានផ្ដល់យោបល់ជូនគណៈកម្មាធិការប្រជាជនខេត្ដ Tay Ninh ជួយឧបត្ថម្ភ ២,២ ពាន់លានដុង ដល់បណ្ដាតំបន់ប្រតិបត្ដិការសឹករងរបស់កម្ពុជា។ ទន្ទឹមនឹងនោះ អង្គភាពនានារបស់កម្ពុជាក៏បានជួយបញ្ជាការដ្ឋានយោធាខេត្ដ Tay Ninh ស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ អ្នកជំនាញការវៀតណាមចំនួន ២៦៣ នាក់ដែលពលីជីវិតនៅលើទឹកដីកម្ពុជា។ ក្រៅពីនេះ អង្គភាពទាំងនេះក៏បានរៀបចំការផ្លាស់ប្ដូរបទពិសោធន៍ក្នុងការកសាងអង្គភាព ជួបប្រាស្រ័យទាក់ទងរវាងនាយទាហានវ័យក្មេង ផ្លាស់ប្ដូរវប្បធម៌សិល្បៈ និងកីឡាផងដែរ។

leftcenterrightdel
តំណាងមេបញ្ជាការរបស់បណ្ដាអង្គភាពចុះហត្ថលេខាលើកិច្ចសហការសម្រាប់ឆ្នាំ ២០១៨

នៅឆ្នាំ២០១៨ខាងមុខនេះ បណ្ដាអង្គភាពនឹងចុះហត្ថលេខាលើកិច្ចសហការក្ដាប់សភាពការណ៍ ទប់ស្កាត់បទល្មើស ផ្សព្វផ្សាយ តស៊ូប្រឆាំងរាល់សកម្មភាពបំបែកបំបាក់សាមគ្គីភាព មិត្ដភាពជាប្រពៃណីរវាងប្រទេសទាំងពីរ អនុវត្ដត្រឹមត្រូវតាមការព្រមព្រៀង បទបញ្ញត្ដិដែលបានរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះហត្ថលេខារួចមក ព្រមទាំងសហការគ្នាការពារបង្គោលព្រំដែន សង្គ្រោះជនរងគ្រោះ បង្ការការឆ្លងមេរោគ និងស្វែងរក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដវៀតណាមធ្វើមាតុភូមិនិវត្ដន៍ផងដែរ៕

បកប្រែដោយ Pham Diep