កាលពី៤២ ឆ្នាំមុន នាថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៥ សមាជប្រជាជនទូទាំងប្រទេសឡាវ បានចេញសេចក្តីសម្រេចចិត្តស្តីពីការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នេះគឺជាជ័យជម្នះយ៉ាងធំធេងដែលប្រជាជនឡាវសម្រេចបាន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងការរំដោះប្រទេសឡាវរួចផុតពីរបបចក្រពត្តិ អាណានិគមនិយម ដែលបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ។

leftcenterrightdel
 រូបថតឧទាហរណ៍

វៀតណាម ឡាវ និងកម្ពុជា ជាប្រទេសជិតខាង ដែលផឹកទឹកទន្លេមេគង្គរួមគ្នា និងមានទំនាក់ទំនងប្រពៃណីដ៏ជិតស្និទ្ធជាយូរលង់ណាស់មកហើយ។ ប្រជាជននៃប្រទេសទាំងបីតែងតែរួបរួមសាមគ្គី រួមសុខរួមទុក្ខជាមួយគ្នា។ យុទ្ធសាមគ្គីភាពរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ត្រូវបានកសាង និងអភិវឌ្ឍក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិអាមេរិក។ ក្នុងដំណើរការបដិវត្តន៍ កងទ័ពនិងប្រជាជនវៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយកងទ័ព និងប្រជាជនឡាវ និងកម្ពុជា ប្រឆាំងសត្រូវរួមនៅលើសមរភូមិនៃប្រទេសនិមួយៗ ក៏ដូចជានៅលើសមរភូមិឥណ្ឌូចិន។ យុទ្ធសាមគ្គីភាពរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ជាកត្តាមួយក្នុងចំណោមកត្តាដ៏សំខាន់ក្រៃលែងដែលរួមចំណែកនាំមកនូវជ័យជម្នះរបស់ប្រជាជននៃប្រទេសឥណ្ឌូចិនទាំងបី ក្នុងការតស៊ូប្រឆាំងនឹងសត្រូវរួម ដណ្តើមឯករាជ្យជាតិ និងឯកភាពប្រទេសជាតិ។

យើងមានមោទនភាពចំពោះដំណើរការកកើត និងអភិវឌ្ឍនៃយុទ្ធសាមគ្គីភាពរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។ យុទ្ធសាមគ្គីភាពនេះបានសម្តែងឡើងនូវបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងបី គឺជួយគ្នាប្រឆាំងសត្រូវរួម និងកសាងទំនាក់ទំនងស្មើភាព ម្ចាស់ការ មិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍នៃប្រទេសរៀងៗខ្លួន។ សាមគ្គីភាពនោះមានលក្ខណៈរឹងមាំ ឆ្លងកាត់គ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បាននាំមកនូវជ័យជម្នះជាប្រវត្តិសាសត្រ្តនៃប្រទេសទាំងបី ក្នុងការតស៊ូដណ្តើមឯករាជ្យជាតិ និងកសាងប្រទេសនាបច្ចុប្បន្ន។ បណ្តាមេរៀនជាប្រវត្តិសាស្ត្រពីចំណងយុទ្ធសាមគ្គីភាព វៀតណាម-ឡាវ-កម្ពុជា បានឆ្លងកាត់ដំណើរការកសាង និងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងបី។ ធម្មជាតិបានប្រទានឲ្យទន្លេមេគង្គហូរកាត់ប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ដែលនាំមកជីវភាពសម្បូរស្តុកស្តម្ភឲ្យប្រជាជននៃប្រទេសទាំងបី។ ទន្លេមមេគង្គក៏ជាសក្សីមួយអំពីចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងបីដែលកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ យើងមានការជឿងជាក់ថា ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា នឹងត្រូវបានរក្សា និងអភិវឌ្ឍ ដូចទឹកទន្លេមេគង្គដែលមិនចេះរីងស្ងួត និងនាំមកសន្តិភាព វិបុលភាពដល់ប្រជាជាតិទាំងបីផងដែរ៕

បកប្រែដោយ Huyen Trang