សហគ្រាសយោធារួមចំណែកកសាងយីហោវៀតណាម

នាបច្ចុប្បន្ននេះ ក្រុមហ៊ុន Metfone ជាក្រុមហ៊ុនមួយដែលមានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ល្អបំផុតនៅកម្ពុជា ដោយមានប្រព័ន្ធខ្សែកាបអុបទិកមានប្រវែង ២៣,០០០ គីឡូម៉ែត្រ ដែលគ្របដណ្តប់ ១០០% ស្រុក និង ៩៨% ឃុំ និងមានស្ថានីយ៍ផ្សាយចំនួន ១ ម៉ឺន។ ក្រុមហ៊ុន Metfone មិនត្រឹមតែផ្តល់សេវាកម្មធូរថ្លៃ បើធៀបទៅនឹងក្រុមហ៊ុនទូរគមនាគមន៍ដទៃប៉ុណ្ណោះទេ ថែមទាំងផ្តល់ការអនុគ្រោះជាច្រើនទៀតផង។

ទន្ទឹមនឹងនោះ ស្តង់នៃធនាគារពាណិជ្ជភាគហ៊ុនរបស់យោធា (MB) ក៏ទាក់ទាញចំណាប់អារម្មណ៍អតិថិជនជាច្រើនដែរ។ ក្រុមហ៊ុន MB ចាប់ផ្តើមដំណើរការជាផ្លូវការនៅកម្ពុជាពីឆ្នាំ២០១១ ហើយបានក្លាយទៅជាធនាគារមួយគួរឲ្យទុកចិត្ត ដែលផ្តល់សេវាកម្មយ៉ាងងាយស្រួលជូនអតិថិជន។

ចំណែកឯអគ្គក្រុមហ៊ុនភាគហ៊ុនលេខ២៨ និងក្រុមហ៊ុនភាគហ៊ុន X20 ទោះបីជាមិនទាន់ដំណើរការនៅទីផ្សារកម្ពុជាយ៉ាងខ្លាំងក៏ដោយ ក៏ផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់អគ្គក្រុមហ៊ុនភាគហ៊ុនលេខ២៨ និងក្រុមហ៊ុនភាគហ៊ុន X20 (GATEXCO20) នៅតែធ្វើឲ្យអតិថិជនមានការពេញចិត្តដែរ។ លោក Chu Duc Thinh តំណាងក្រុមហ៊ុនភាគហ៊ុនលេខ២៦ បានឲ្យដឹងថា អតិថិជនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផលរបស់ក្រុមហ៊ុន ដោយសារផលិតផលទាំងនេះមានគុណភាពល្អផង និងតម្លៃសមរម្យផង។

នៅពិព័រណ៍ពាណិជ្ជកម្ម លោកឧត្តមសេនីយ៍ឯក Tran Don អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចែករំលែកជាមួយនាយឧត្តមសេនីយ៍ ម៉ឺង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាថា កងទ័ពវៀតណាមបានជួយឲ្យប្រជាជននៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរមានប្រាក់ចំណូលខ្ពស់ជាង និងរួមចំណែកជំរុញតំបន់នេះប្រកបដោយស្ថិរភាព និងអភិវឌ្ឍន៍។

សហប្រតិបត្តិការដើម្បីអភិវឌ្ឍ

យោងតាមភារធារីស្តីទីនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Trac Toan បានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា សម្រេចបាន ៣.១២៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៣១.៥% បើធៀបទៅនឹងឆ្នាំ២០១៦។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៧ គ្រោងនឹងសម្រេចបាន ៣.៥ ពាន់លានដុល្លារអាមេរិក។ នាបច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគចំនួន ១៩៦ នៅកម្ពុជា ដោយមានទុនសរុបចំនួន ២.៩៤ ពាន់លានដុល្លារអាមេរិក ដែលស្ថិតក្នុងចំណោមប្រទេសចំនួន ៥ ដែលមានទុនវិនិយោគច្រើនបំផុតនៅកម្ពុជា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពសង្គមនៅកម្ពុជា។

leftcenterrightdel
បុគ្គលិកនៃក្រុមហ៊ុន MB ជូនអំណោយដល់ក្រុមគ្រួសារទទួលរបបពីរដ្ឋកម្ពុជានៅពិព័រពាណិជ្ជកម្មវៀតណាមឆ្នាំ២០១៧

ក្នុងគោលបំណងចង់បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា កើនឡើង ៥ ពាន់លានដុល្លារអាមេរិក ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ នៅវេទិការពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ឆ្នាំ២០១៧ ដែលបានរៀបចំឡើងនៅភ្នំពេញនាថ្ងៃទី២០ វិច្ឆិកា បណ្តាសហគ្រាសវៀតណាម បានស្នើឲ្យភាគីកម្ពុជាឆាប់លើកឡើងតម្រូវការដែលទាក់ទាញការវិនិយោគពីបរទេស ដែលក្នុងនោះបានកំណត់ច្បាស់នូវវិស័យតំបន់ និងមាតិការនៃបណ្តាគម្រោងសំខាន់ៗ ដែលផ្តល់ការអនុគ្រោះសម្រាប់ការវិនិយោគពីសហគ្រាសវៀតណាម ព្រមទាំងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាសវៀតណាមធ្វើអាជីវកម្មនៅកម្ពុជា។

លោក ហូ ស៊ីយ៉ុង ប្រធាននាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្មកម្ពុជា លើកឡើងថា ក្រសួងពាណិជ្ជកម្មកម្ពុជាបានមានការកែលំអជាច្រើនដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពវិនិយោគ និងការធ្វើអាជិវកម្មនៅកម្ពុជា ហើយពិព័រពាណិជ្ជកម្មវៀតណាមឆ្នាំ២០១៧ នៅកម្ពុជា ជាឱកាសមួយដើម្បីសហគ្រាសវៀតណាម ក្នុងនោះមានសហគ្រាសយោធា បើកទូលាយទីផ្សារជំរុញការនាំចេញ និងបញ្ជាក់យីហោវៀតណាមនៅកម្ពុជាផងដែរ៕

បកប្រែដោយ Huyen Trang