leftcenterrightdel
ពេទ្រទ័ពខេត្ត Kien Giang ពិនិត្យជំងឺឲ្យប្រជាជន

លោកវរសេនីយ៍ឯក Le Quoc Tuan អនុប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Kien Giang ឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំ កងទ័ពការពារព្រំដែនខេត្ត Kien Giang បានពិនិត្យជំងឺ និងចែកថ្នាំឥតគិតថ្លៃឲ្យប្រជាជនក្រីក្រនៅតំបន់ជាប់ព្រំដែន។ នេះជាសកម្មភាពសំដៅរឹតចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកស្រី You Sokun  អភិបាលរងខេត្តកំពតឲ្យដឹងថា៖ “ខ្ញុំសប្បាយចិត្តណាស់ ដោយបានទទួលក្រុមបេសកកម្មរបស់កងទ័ពការពារព្រំដែនខេត្ត Kien Giang និងក្រុមសប្បុរសជនមកពិនិត្យជំងឺ ចែកថ្នាំដោយឥតគិតថ្លៃ និងអំណោយដល់ប្រជាជនក្រីក្រនៅឃុំនេះ។ យើងសង្ឃឹមថា នឹងពង្រីកថែមទៀតនូវទំនាក់ទំនង រវាងប្រទេសទាំងពីរនិយាយរួម រវាងខេត្តកំពត និងខេត្ត Kien Giang និយាយដោយឡែក។ ជំនួសមុខថ្នាក់ដឹកនាំខេត្ត ខ្ញុំសូមអរគុណកងទ័ពការពារព្រំដែនខេត្ត Kien Giang និងក្រុមសប្បុរសជន៕

បកប្រែដោយ Thuy Anh