អញ្ជើញចូលរួមមានលោកវរសេនីយ៍ឯក Phan Van Dien អនុប្រធាននយោបាយបណ្ឌិតសភាទ័ពជើងទឹក លោក Ly Ba Lin ប្រធានសហព័ន្ធអង្គការមិត្តភាពខេត្ត Khanh Hoa តំណាងស្ថាប័ននយោបាយនៃបណ្ឌិតសភា និងសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងសិក្សានៅបណ្ឌិតសភាទ័ពជើងទឹក។

leftcenterrightdel
ប្រគល់អំណោយឲ្យតំណាងសិក្ខាកាមនៃកងយោធពលខេមរភូមិ

ជំនួបគឺជាឱកាសដើម្បីកងយោធពលខេមរភូមិន្ទរំលឹកឡើងវិញនូវប្រវត្តសាស្រ្តរបស់កម្ពុជា បង្កើនចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។

នៅជំនួប លោកវរសេនីយ៍ឯក Phan Van Dien អបអរសាទរសិក្ខាកាមកម្ពុជានៅបណ្ឌិតសភា។ លោកសង្កត់ធ្ងន់ទៅលើស្មារតីសាមគ្គីភាព ស្អិត សហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមករបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរនៅសម័យសង្រ្គាម ក៏ដូចជានៅបច្ចុប្បន្ននេះ។ បណ្ឌិតសភាទ័ពជើងទឹកនឹងបង្កលក្ខណៈងាយស្រួលឲ្យសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទសិក្សា អនុវត្តប្រកបដោយប្រសិទ្ធភាព នូវកម្មវិធីបណ្ដុះបណ្ដាលតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានចុះហត្ថលេខា។

leftcenterrightdel
សិក្ខាកាមនៃកងយោធពលខេមរភូមិថតរូបជាមួយកម្មាភិបាលនៃបណ្ឌិតសភា

ក្នុងឆ្នាំសិក្សា ២០១៧ - ២០១៨ បណ្ឌិតសភាទ័ពជើងទឹកបានទទួល និងបណ្ដុះបណ្ដាសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទចំនូន ៩០នាក់៕

តាមhaiquanvietnam.vn

បកប្រែដោយ Thuy Anh