ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ នារសៀលថ្ងៃទី ២៤ ខែមីនា គណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការ​វៀត​ណាម រួមជាមួយសាច់ញាតិរបស់យុទ្ធជនដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ថ្លែងក្នុងជំនួបធ្វើការ (រូបថត៖ vietnamplus.vn)

 

ថ្លែងនៅក្នុងជំនួប ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានជម្រាបជូនអំពីចំណុចសំខាន់ៗនៃទំនាក់ទំនងទ្វេភាគីល្អប្រសើររវាងវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាក្នុងប៉ុន្មានឆ្នាំកន្លងមក ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ក៏ដូចជាស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេសកម្ពុជាក្រោយរយៈពេល ៤០ ឆ្នាំស្ដារឡើងវិញនិងអភិវឌ្ឍន៍ដែរ។

 

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានថតរូបជាមួយតំណាងគណៈប្រតិភូ (រូបថត៖ vnanet.vn)

លោកវរសេនីយ៍ឯក Tran Van Huyen នាយករងមជ្ឈមណ្ឌលអប់រំប្រពៃណីនិងប្រវត្តិសាស្រ្តបានអះអាងថា ដំណើរទស្សនកិច្ចលើកនេះគឺជាសកម្មភាពមួយដែលរួមចំណែកលើកតម្កើងទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងពីរនិងអប់រំសីលធម៌ "ផឹកទឹកនឹកប្រភព" លើកកម្ពស់ប្រពៃណីល្អប្រសើរនៃប្រជាជាតិ ក៏ដូចជាតបស្នងសងគុណវីរជនដែលបានពលីជីវិតនៅសម័យសង្គ្រាមនិងអ្នកដែលបានលះបង់ដើម្បីកាតព្វកិច្ចអន្ដរជាតិដ៏ឧត្ដង្គឧត្ដមរបស់ប្រទេសជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ vnanet.vn)

 

ក្នុងឱកាសនេះដែរ គណៈប្រតិភូនិងសមាគមខ្មែរ - វៀតណាមបានអញ្ជើញទៅស្ដូបមិត្ដភាពវៀតណាមនិងកម្ពុជាដើម្បីអុជធូបគោរពវិញ្ញាណក្ខន្ធវីរជនដែលបានពលីជីវិញកាលពីសម័យសង្គ្រាមនៅកម្ពុជា៕

បកប្រែដោយ Pham Diep