leftcenterrightdel
ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា (រូបថត៖ vtv.vn)

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ផ្លូវល្បឿនលឿននេះ មានប្រវែង ១៩០ កីឡូម៉េត្រដែលភ្ជាប់ទីក្រុងភ្នំពេញទៅនឹងខេត្តព្រះសីហនុ គ្រោងនឹងចំណាយថវិកា ២,០០០ លានដុល្លារអាមេរិក។ ផ្លូវល្បឿនលឿននេះគ្រោងនឹងសាងសង់ក្នុងរយៈពេល ៤៨ ខែដោយក្រុមហ៊ូនមួយរបស់ចិន ដែលវិនិយោគក្រោមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ  (BOT)។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំកម្ពុជាក៏បានសិក្សាស្រាវជ្រាវពីការសាងសង់ផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅច្រកព្រំដែនបាវិត Moc Bai ដើម្បីផ្សាភ្ជាប់ជាមួយទីក្រុងហូជីមិញផងដែរ៕

បកប្រែដោយ Huyen Trang