leftcenterrightdel
លោក Nguyen Dinh Khang លេខានៃគណៈកម្មាធិការបក្សខេត្ត Ha Nam ទទួលជួបលោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា (រូបថត៖ vnanet.vn)

នៅជំនួប លោក Nguyen Dinh Khang លេខានៃគណៈកម្មាធិការបក្សខេត្ត Ha Nam បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាកម្ពុជាពីសភាពការណ៍ជាទូទៅនៃការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គមរបស់ខេត្ត Ha Nam។

រីឯ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា បានសំដែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍរបស់ខេត្ត Ha Nam។ លោកជំទាវរំពឹងថា ប្រទេសទាំងពីរនឹងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ មិត្តភាពរវាងកម្ពុជា និងវៀតណាមប្រកបដោយចីរភាព ព្រមទាំងជូនពរឲ្យខេត្ត Ha Nam កាន់តែអភិវឌ្ឍលើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងឱកាសនេះ លោកជំទាវ ឃួន សុដារី រួមជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញទៅទស្សនាកសិដ្ឋានដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ VinEco Ha Nam នៅឃុំ Xuan Khe ស្រុក Ly Nhan ខេត្ត Ha Nam ផងដែរ៕

បកប្រែដោយ Thanh Cong