leftcenterrightdel
ទិដ្ឋភាពនៃជំនួបការងារ (រូបថត៖ quochoi.vn)

នៅជំនួប លោក Nguyen Hanh Phuc អគ្គលេខាធិការ និងជាប្រធានខុទ្ទការល័យរដ្ឋសភាវៀតណាម បានអះអាងថា រដ្ឋសភាវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងគាំទ្រចំពោះការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាកម្ពុជា ក្នុងការបើកទូលាយ និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៅវេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរប្រកបដោយសុខសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។

leftcenterrightdel
លោក Nguyen Hanh Phuc អគ្គលេខាធិការ និងជាប្រធានខុទ្ទការល័យរដ្ឋសភាវៀតណាម ថ្លែងមតិនៅជំនួប (រូបថត៖ quochoi.vn)

ទន្ទឹមនឹងនោះ លោក Nguyen Hanh Phuc បានស្នើឲ្យភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ការរៀបចំសិក្ខាសាលា ជួបប្រាស្រ័យ និងសហការក្នុងការបម្រើគណៈប្រតិភូរដ្ឋសភានៃប្រទេសនីមួយៗ នៅវេទិការដ្ឋសភាក្នុងតំបន់ និងអន្តរជាតិ។

leftcenterrightdel
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា ថ្លែងមតិនៅជំនួប (រូបថត៖ quochoi.vn)

រីឯ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានរំពឹងថា ក្នុងរយៈពេលខាងមុខ ខុទ្ទការល័យរដ្ឋសភាវៀតណាម និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នឹងជំរុញការផ្លាស់ប្តូរឯកសារច្បាប់ និងព័ត៌មានពាក់ព័ន្ធនានាពីសកម្មភាពរបស់រដ្ឋសភានៃប្រទេសនីមួយៗ រួមចំណែកបើកទូលាយ និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang