leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​ពិ​ភាក្សា​ (រូប​ថត៖ quochoi.vn)

ក្នុងកិច្ចពិភាក្សា លោក Nguyen Van Giau វាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋសភាវៀតណាម ជាមួយរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានអនុវត្តយ៉ាងល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនៅខែមេសា ឆ្នាំ២០១២ និងមានការផ្លាស់ប្តូរជាប្រចាំនូវគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា ព្រឹទ្ធសភា និងគណៈកម្មការជំនាញនៃស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពី រួមទាំងក្រុមសមាជិកសភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងវេទិកាថ្នាក់តំបន់ និងអន្តរជាតិដែលរដ្ឋសភា នៃប្រទេសទាំងពីរជាសមាជិក។ តាមរយៈសកម្មភាពទាំងនេះ ភាគីទាំងពីរបានចែករំលែកនូវបទពិសោធន៍ក្នុង​ការ​ធ្វើប្រតិបតិ្តការ រួមទាំងបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការជឿទុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមក។

leftcenterrightdel
លោក Nguyen Van Giau ថ្លែង​ក្នុង​កិច្ច​ពិភាក្សា (រូប​ថត៖ quochoi.vn)

លោក Nguyen Van Giau បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាកម្ពុជា បន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនៅក្នុងវេទិកាសភាថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។

leftcenterrightdel
ឯកឧត្តម ឈាង វុន ថ្លែង​ក្នុង​កិច្ច​ពិ​ភាក្សា (រូប​ថត៖ quochoi.vn)

ឯកឧត្តម ឈាង វុន រំពឹងថា រដ្ឋសភាវៀតណាម នឹងបន្តយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសាមគ្គីភាពរវាងកម្ពុជា និងវៀតណាម បន្តជំរុញរាល់សកម្មភាពរបស់សមាជិក សមាជិកាសភាវ័យក្មេង  រួមទាំងក្រុមសមាជិកសភាមិត្តភាព ជម្រុញ​ការ​ផ្សព្វផ្សាយជូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនឲ្យថែរក្សា និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណីរបស់ប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong