ក្នុងដំណើរបំពេញការងារនេះ ក្រុមបេសកកម្មបានផ្លាស់ប្តូរអំពីការពង្រឹង និងពង្រីកសាខានានានៃសមាគមខ្មែរ - វៀតណាមនៅតាមតំបន់ និងបង្កើនការផ្លាស់ប្តូរព័ត៌មាន ការសម្របសម្រួលសកម្មភាពរវាងសមាគមខ្មែរ - វៀតណាមនៅកម្ពុជាជាមួយសាខានានានៅពេលខាងមុខនេះ អនុវត្តការងារសំខាន់ៗនៃសាខា ហើយជាពិសេសគឺការងារឃោសនា និងចលនាអាណិកជនវៀតណាម។

leftcenterrightdel
ក្រុមបេសកកម្មទៅសាកសួរសុខទុក្ខ និងជូនអំណោយឲ្យអាណិកជនវៀតណាម

ទន្ទឹមនឹងនោះ ក្រុមបេសកកម្មក៏បានពិភាក្សាអំពីការបើកទូលាយសកម្មភាពនៃសមាគមនៅតំបន់ និងបង្កើនការបង្រៀនភាសារខ្មែរឲ្យអាណិកជនវៀតណាមដែរ។ ក្រុមបេសកកម្ម និងថ្នាក់ដឹកនាំសាខានៃសមាគមក៏បានពិភាក្សាអំពីវិធានការសហការដោះស្រាយការខកចិត្តនានាដែលប៉ះពាល់ដល់ជីវភាពរបស់អាណិកជនវៀតណាម។

ក្នុងឱកាសនេះ ក្រុមបេសកកម្មបានសហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅក្រុងបាត់ដំបងបានទៅសាកសួរសុខទុក្ខ និងជូនអំណោយឲ្យអាណិកជនវៀតណាមក្រីក្រ ២០០ នាក់នៅខេត្តពោធិ៍សាត់ និងទីក្រុងបាត់ដំបងផងដែរ៕

បកប្រែដោយ Thuy Anh