ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានវាយតំលៃចំពោះលទ្ធផលនៃកិច្ចសហការការពារព្រំដែនឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៨ កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរបានបំពេញល្អភារកិច្ចរក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅសងខាងព្រំដែន។

leftcenterrightdel
តំណាងនៃភាគីទាំងពីរចុះហត្ថលេខាលើបទបញ្ញាតិសហការក្នុងការគ្រប់គ្រងការពារព្រំដែន និងបង្ការបង្ក្រាបនឹងបទល្មើសឆ្នាំ២០១៩ (រូបថត៖ bienphong.com.vn)

 

តាងនាមថ្នាក់ដឹកនាំនៃខេត្ត Tay Ninh លោក Tran Van Chien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលកងកម្លាំងការពារព្រំដែនរបស់ភាគីទាំងពីរទទួលបានក្នុងការសហការ ព្រមទាំងរំពឹងថា នៅពេលខាងមុខនេះ កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនឹងបន្តពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាអ្នកជិតខាងល្អ សហការក្នុងការតស៊ូដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមចំណែកក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ។ ភាគីទាំងពីរបន្តសហការក្នុងការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែននៅតាមព្រំដែន ផ្តោតទៅលើការឃោសនាដល់ប្រជាជននៅតាមសងខាងព្រំដែនអំពីការអនុវត្តដោយត្រឹមត្រូវទៀងទាត់នូវច្បាប់ និងកិច្ចព្រមព្រៀងស្តីពីបទបញ្ជាគ្រប់គ្រងព្រំដែន។

leftcenterrightdel
លោក Tran Van Chien ជូនអំណោយឲ្យតំណាងកម្ពុជា (រូបថត៖ bienphong.com.vn)

ក្នុងកិច្ចប្រជុំ តំណាងនៃភាគីទាំងពីរបានចុះហត្ថលេខាលើបទបញ្ញាតិសហការក្នុងការគ្រប់គ្រងការពារព្រំដែន និងបង្ការបង្ក្រាបនឹងបទល្មើសឆ្នាំ២០១៩។

នៅពេលបញ្ចប់កិច្ចប្រជុំ តាងនាមថ្នាក់ដឹកនាំខេត្ត Tay Ninh លោក Tran Van Chien បានជូនអំណោយឲ្យតំណាងភាគីកម្ពុជា៕

បកប្រែដោយ Thanh Cong