ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកជំនាញការ និងប្រជាជនកម្ពុជាចែករំលែកបទពិសោធន៍អំពីបច្ចេកវិទ្យា និងការប្រមូលផ្តុំនូវគំរូធ្វើអាជីវកម្មសង្គមដែលប្រកបដោយភាពច្នៃប្រឌិត លើកកម្ពស់ការប្រកួតប្រជែង និងបង្កើតការងារបន្ថែមទៀតដែលជះឥទ្ធិពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ច។

leftcenterrightdel
ស្ដង់វៀតណាមក្នុងពិព័រណ៌ (រូបថត៖ nhandan.com.vn)

សហគ្រាសវៀតណាមជាច្រើនបានចូលរួមពិព័រណ៌ដោយមានផលិតផល និងបច្ចេកវិទ្យាសម្បូរបែប។ ក្នុងពិព័រណ៌នេះ សហគ្រាសវៀតណាមបានឧទ្ទេសនាមផលិតផល និងបច្ចេកវិទ្យាជាច្រើនអំពីសន្តិសុខបណ្តាញ រដ្ឋាភិបាលទំនើប ការអប់រំឆ្លាតវៃ។ល។

ក្នុងឱកាសនេះ លោក Nguyen Manh Hung រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាមបានឲ្យដឹងថា វៀតណាមមានប្រៀបខ្លាំងលើវិស័យសុវត្ថិភាព សន្តិសុខព័ត៌មាន ព្រមទាំងមានគំនិតផ្ដួចផ្ដើមដើម្បីរួមចំណែកកសាង និងអភិវឌ្ឍ ICT ក្នុងអាស៊ាន។ លោកក៏បានឲ្យដឹងថា នៅឆ្នាំ២០១៩ វៀតណាមនឹងប្រគល់អាហារូបករណ៍ឲ្យនិសិត្ស ២០ នាក់របស់សាកលវិទ្យាល័យនៃប្រទេសអាស៊ាន។

ពិព័រណ៌ដែលប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា បានទាក់ទាញការចូលរួមពីសំណាក់ក្រុមហ៊ុនជាង១០០ របស់ប្រទេសអាស៊ាន និងអន្តរជាតិ៕

បកប្រែដោយ Thuy Anh