ការយាមល្បាតរួមលើកនេះ មានការចូលរួមពីនាវាលេខ ២៥៣ ចំណុះកងពលតូចលេខ ១២៧ នៃតំបន់លេខ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងនាវាលេខ ១១៤២ ចំណុះកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។

leftcenterrightdel
នាវាយាមល្បាតរបស់ប្រទេសទាំងពីរ នៅតំបន់ដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា

ភាគីទាំងពីរបានទប់ស្កាត់រាល់សកម្មភាពខុសច្បាប់ ប្រឆាំងចោរសមុទ្រ ការរត់ពន្ធ ការដឹកជញ្ជូនគ្រឿងញៀន និងជនអន្តោប្រវេសខុសច្បាប់ ក៏ដូចជាការជួញដូរអាវុធ និងជាតិផ្ទុះខុសច្បាប់ ការស្វែងរក និងជួយសង្គ្រោះ ការការពារ និងថែរក្សាបរិស្ថានសមុទ្រផងដែរ។

leftcenterrightdel
មេបញ្ជាការកងកម្លាំងយាមល្បាតកងទ័ពជើងទឹករបស់ប្រទេសទាំងពីរ ជួបប្រាស្រ័យ និងផ្តល់អំណោយជូនគ្នាទៅវិញទៅមក

ដោយមានការរៀបចំយ៉ាងហ្មត់ចត់ និងសហការយ៉ាងជិតស្និទ្ធរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ហេតុនេះហើយការល្បាតរួមលើកទី ៥៤ រវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទបានបញ្ចប់ប្រកបដោយជោគជ័យ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ដែនទឹកប្រវត្តិសាស្ត្រ វៀតណាម-កម្ពុជា បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំងពីររស់នៅ និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang