នៅថ្ងៃទី ១៤ ខែមីនា នៅរាជធានីភ្នំពេញ គណៈប្រតិភូក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាមបានជួបពិភាក្សាការងារជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ដឹកនាំដោយលោករដ្ឋមន្ត្រី ត្រាំ អុីវតឹក។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងរយៈពេលកន្លងមក។ 

leftcenterrightdel
លោក Nguyen Manh Hung បានចុះហត្ថលេខាលើផែនការសហប្រតិបត្ដិការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា (រូបថត nhandan.com.vn)

 

ភាគីកម្ពុជាបានស្នើឱ្យវៀតណាមចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេវាប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ប្រជាពលរដ្ឋនៅភូមិ ឃុំនៃប្រទេសកម្ពុជា និងជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាសារគមនាគមន៍ (ITC) ដើម្បីបម្រើឱ្យយុទ្ធសាស្ដ្រកសាង និងអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក និងកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សេវាកម្មអេឡិចត្រូនិក និង​ទប់ស្កាត់ការវាយប្រហារភេរវកម្មតាមបណ្ដាញអុីនធឺណិត។

រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងសារគមនាគមន៍ លោក Nguyen Manh Hung បានថ្លែងអំណរគុណចំពោះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាដែលបានគាំទ្រវៀតណាមលើវេទិកាអន្តរជាតិ។ លោកអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍលើវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ និងជួយកម្ពុជាក្នុងការបណ្តុះបណ្តាលធន​ធាន​មនុស្ស និងអភិវឌ្ឍប្រព័ន្ធទូទាត់អេឡិចត្រូនិក និងការគ្រប់គ្រងតម្លៃសេវាទូរគមនាគមន៍។

គួររំលឹថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាមបានជំនួបពិភាក្សាការ​ងារជាមួយក្រសួងព័ត៌មានកម្ពុជា  រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោកខៀវ កាញារីទ្ធ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល​វៀតណាមដែលបានជួយកម្ពុជាក្នុងការបង្កើតប្រព័ន្ធវិទ្យុសម្លេងនៅទូទាំងប្រទេសកម្ពុជា។ លោកខៀវ កាញារីទ្ធ បានស្នើឱ្យវៀតណាមបន្តជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យព័ត៌មាននិងសារគមនាគមន៍។

ក្នុងឱកាសនេះ តំណាងរបស់រដ្ឋាភិបាលវៀតណាម​ ក៏បានចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងព័ត៌មាន ក៏ដូចជាការកសាងមជ្ឈមណ្ឌលឃ្លាំមើលអុីនធឺរណិតជាតិ ព្រមទាំងត្រៀមខ្លួនជាស្រេចជួយកម្ពុជាអភិវឌ្ឍន៍លើវិស័យនេះ៕

បកប្រែដោយ Pham Diep