leftcenterrightdel
កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសណ្តាប់ធ្នាប់ព្រំដែនទឹកឆ្នាំ២០១៨ រវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kien Giang និងនាយកដ្ឋាននគរបាលការពារព្រំដែនទឹកកម្ពុជា

ភាគីទាំងពីរបានរៀបចំកិច្ចពិភាក្សាជាប្រចាំឆ្នាំដើម្បីផ្លាស់ប្តូរពីសភាពការណ៍ ចុះហត្ថលេខាលើផែនការសហការ និងអនុស្សារណៈយោគយល់ ដើម្បីសហប្រតិបត្តិការលើការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រំដែន រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពរវាងភាគីទាំងពីរ ព្រមទាំងកសាងព្រំដែន វៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព។

លោកវរសេនីយ៍ឯក ទូច សារី បញ្ជាការកងវរសេនាតូចលេខ ៦០១ (នគរបាលខេត្តកំពត់) បានចែករំលែកថា៖ មនោសញ្ចេតនាដែលកងទ័ពកងពារព្រំដែនខេត្ត Kien Giang ជូនចំពោះយើងខ្ញុំ គឺស្និទ្ធស្នាលណាស់។ ជាពិសេស នាពេលថ្មីៗនេះ នៅក្នុងកម្មវិធី "លើកទ្រជំហានប្អូនទៅសាលា" កងទ័ពការពារព្រំដែនខេត្ត Kien Giang បានជួយឧបត្ថម្ភសិស្សក្រីក្រចំនួន ១០ នាក់នៅតំបន់ព្រំដែនខេត្តកំពត់ និងខេត្តតាកែវ រួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងវៀតណាម និងកម្ពុជា។

លោក Pham Vu Hong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានវាយតម្លៃថា៖ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងរួមគ្នាអភិវឌ្ឍ កិច្ចការទាក់ទងបរទេសលើវិស័យការពារព្រំដែនរបស់ខេត្ត Kien Giang ត្រូវបានរៀបចំឡើងដោយមានខ្លឹមសារជាច្រើន និងមានភាពជាក់ស្តែង រួមចំណែកការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព សន្តិសុខព្រំដែន កោះសមុទ្រ នៅភាគនិរតីនៃប្រទេសជាតិ៕

បកប្រែដោយ Huyen Trang