leftcenterrightdel
ទិដ្ឋភាពនៃសន្និបាត (រូបថត៖ nhandan.com.vn)

សន្និបាតនេះក្រោមអធិបតីភាពលោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទកម្ពុជា និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh។ ពិធីនេះក៏មានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ VRG និងតំណាងបណ្តាក្រសួង ស្ថាប័ពទាក់ទិននានារបស់ប្រទេសទាំងពីរ។

leftcenterrightdel
លោក Tran Ngoc Thuan ប្រធានក្រុមប្រឹក្សាភិបាល VRG មានប្រសាសន៍នៅសន្និបាត (រូបថត៖ nhandan.com.vn)

មានប្រសាសន៍នៅសន្និបាតនេះ លោក Tran Ngoc Thuan ប្រធានក្រុមប្រឹក្សាភិបាល VRG បានសង្កត់ធ្ងន់ថា ការដាំដំណាំកៅស៊ូមិនត្រឹមតែនាំមកនូវលទ្ធផលលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្ហាញឡើងនូវមនោសញ្ចេតនាពិសេសរវាងវៀតណាម និងកម្ពុជាផងដែរ។ តាមរយៈគម្រោងដំណាំកៅស៊ូ មនោសញ្ចេតនារបស់ប្រជាជនកម្ពុជាចំពោះកម្មាភិបាល កម្មករវៀតណាមនៅបណ្តាកសិដ្ឋានពិតជាគឺល្អប្រសើរណាស់។ អាជ្ញាធរដែនដីនៅតំបន់ដាំកៅស៊ូ បានគាំទ្រ និងទទួលស្គាល់នូវលទ្ធផលដាំដំណាំកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម។

leftcenterrightdel
លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទកម្ពុជា មានប្រសាសន៍នៅសន្និបាត (រូបថត៖ nhandan.com.vn)

លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនសមាជិក VRG និងបណ្តាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់វៀតណាម ដែលបានរួមចំណែកដ៏វិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លោកក៏បានស្នើឲ្យស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា យកចិត្តទុកដាក់លើការដោះស្រាយទំនាស់ បញ្ហាប្រឈម និងឧបសគ្គនានាដើម្បីអភិវឌ្ឍវិស័យកៅស៊ូឲ្យកាន់តែមានភាពរីកចម្រើន៕

បកប្រែដោយ Huyen Trang