យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្រុមហ៊ុន Vietnam Airlines នឹងជំរុញការផ្សព្វផ្សាយទេសចរណ៍នៃកម្ពុជា តាមរយៈពិព័រណ៌ផ្សារណាត់ជំរុញទេសចរណ៍ ព្រមទាំងសហការជាមួយក្រសួងទេសចរណ៍កម្ពុជា កសាងលទ្ធផលផ្សព្វផ្សាយរួម និងរៀបចំសិក្ខាសាលាពាក់ព័ន្ធនានា។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន Vietnam Airlines ក៏ស្រាវជ្រាវលើការបើកជើងហោះហើរថ្មីពីទីក្រុង Ha Long (ខេត្ត Quang Ninh ភាគខាងជើងវៀតណាម) ទីក្រុង Da Nang ទៅខេត្តសៀមរាប រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។

leftcenterrightdel
យន្តហោះ Airbus A321 ត្រូវបានក្រុមហ៊ុន Vietnam Airlines ប្រើប្រាស់ក្នុងការបើកជើងហោះហើររវាងវៀតណាមនិងកម្ពុជា

លោក Duong Tri Thanh អគ្គនាយកក្រុមហ៊ុន Vietnam Airlines បានឲ្យដឹងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុន Vietnam Airlines និងក្រសួងទេសចរណ៍កម្ពុជាបានពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងវៀតណាម និងកម្ពុជា រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ៕

បកប្រែដោយ Huyen Trang