ជំនួសមុខក្រុមបេសកកម្ម លោក ឧត្តមសេនីយ៍ទោ កឹង ឃន បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងជំនួយពីកម្លាំងការពារព្រំដែនវៀតណាមនិយាយរួម និងកងទ័ពការពារព្រំដែនខេត្ត Tay Ninh និយាយដោយឡែក នៅពេលកន្លងមក ជាពិសេសក្នុងកិច្ចសហការដោះស្រាយបញ្ហាដែលកើតឡើងនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ កងទ័ពការពារព្រំដែនវៀតណាមបានបង្កលក្ខណៈងាយស្រួលឲ្យប្រជាជនកម្ពុជាចេញចូលរកស៊ី ពិនិត្យនិងព្យាបាលជម្ងឺ។

leftcenterrightdel
លោក ឧត្តមសេនីយ៍ទោ កឹង ឃន ជូនអំណោយឲ្យកម្មាភិបាល និងយុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Tay Ninh (រូបថត៖ bienphong.com.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម លោក ឧត្តមសេនីយ៍ទោ កឹង ឃន បានជូនពរកម្មាភិបាល និងយុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Tay Ninh មានសុខភាពល្អ សុភមង្គល និងជោគជ័យ។

លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងផ្ដល់ដល់កងទ័ពការពារព្រំដែនខេត្ត Tay Ninh ព្រមទាំងរំពឹងថា នៅពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តរក្សាទំនាក់ទំនងល្អប្រសើរ និងសហការការពារព្រំដែនរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh