លោកឧត្តមសេនីយ៍ត្រី Nguyen Ngoc Doanh អតីតមេបញ្ជាការរងផ្នែកនយោបាយរណសិរ្សលេខ៤៧៩ តំណាងអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា និងអតីតថ្នាក់ដឹកនាំមួយចំនួនទៀតរបស់រណសិរ្សលេខ៤៧៩ រួមជាមួយថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពនៃយោធភូមិភាគទី៧ បានចូលរួម។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកងយោធពលខេមរភូមិន្ទក៏បានអញ្ជើញមកចូលរួមពិធីនេះដែរ។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
តំណាងទាំងឡាយកាត់ខ្សែបូ

លោក ឧត្តមសេនីយ៍ទោ ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទបានថ្លែងថា៖ ផ្ទះតាំងបង្ហាញវត្ថុអនុស្សាវរីយ៍អំពីរណសិរ្សលេខ៤៧៩ បានឆ្លុះបញ្ជាំងនូវមនោសញ្ចេតនារបស់យោធភូមិភាគទី៤ ដែលផ្ដល់ដល់កម្មាភិបាល យុទ្ធជនស្ម័គ្រចិត្តវៀតណាម។ នេះគឺជាសំណង់របស់យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ សម្រាប់តបស្នងសងគុណកម្មាភិបាល និងយុទ្ធជនរណសិរ្សលេខ៤៧៩ និងជានិមិត្តិរូបនៃចំណងសាមគ្គីភាពរវាងយោធភូមិភាគទី៤ កម្ពុជា ជាមួយយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Thanh Cong