លោក San Kim Uon បានជូនពរឆ្នាំថ្មី និងថ្លែងអំណរគុណចំពោះកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Dak Lak ដោយបានផ្ដល់មនោសញ្ចេតនាប្រកបដោយមិត្តភាពល្អប្រសើរដល់តំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី នៅពេលកន្លងមក។

leftcenterrightdel
តំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរីមកជូនពរឆ្នាំថ្មីប្រពៃណីកងទ័ពការពារព្រំដែនខេត្ត Dak Lak (រូបថត៖ bienphong.com.vn)

ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនាដែលតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរីផ្ដល់ដល់កងទ័ពការពារព្រំដែនខេត្ត Dak Lak ព្រមទាំងរំពឹងថា កម្លាំងការពារព្រំដែននៃភាគីទាំងពីរនឹងបន្តរក្សាកិច្ចសហការក្នុងការគ្រប់គ្រង ការពារព្រំដែន ធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន រួមគ្នាកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ៕

បកប្រែដោយ Thuy Anh