ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០១៩  លោកឧត្តសេនីយ៍ទោ យ៉ង់ ម៉ៅ បានជូនពរថ្នាក់ដឹកនាំបញ្ជាការដ្ឋាន កម្មាភិបាល និងកងទ័ពការពារព្រំដែនវៀតណាមទាំងមូល សូមទទួលបានសិរីសួស្តីឆ្នាំថ្មីដ៏ល្អប្រសើបំផុត។ ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ការជួយឧបត្ថម្ភពីកងទ័ពវៀតណាមនិយាយរួម និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមនិយាយដោយឡែកជូនចំពោះនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ ផ្តល់អំណោយជូនដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម (រូបថត៖ bienphong.com.vn)

នៅក្នុងជំនួប លោកវរសេនីយ៍ឯក Pham Thai Son អគ្គសេនាធិការរងកងទ័ពការពារព្រំដែនបានរំពឹងថា ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរនឹងបន្តរក្សាទំនាក់ទំនងអ្នកជិតខាងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងសហការក្នុងការគ្រប់គ្រង ការពារព្រំដែន រួមចំណែកជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា៕

បកប្រែដោយ Huyen Trang