នៅឆ្នាំ២០១៨ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោក និងអង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទ ត្រូវបានរក្សា ពង្រឹង និងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យ ដូចជាការផ្លាស់ប្តូរព័ត៌មានពីស្ថានភាពការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម រក្សាកិច្ចសហការយាមល្បាតរួម ជំរុញការជួបប្រាស្រ័យ និងស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម។

leftcenterrightdel
តំណាងបញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩

នៅឆ្នាំ២០១៩ ភាគីទាំងពីរនឹងបន្តចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការ អនុវត្តភារកិច្ចពាក់ព័ន្ធទៅនឹងវិស័យមួយចំនួន ដូចជាការឃោសនា ការលើកកំពស់ការយល់ដឹងចំពោះកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ អំពីទំនាក់ទំនង “សាមគ្គីភាព មិត្តភាព អ្នកជិតខាងល្អ ប្រពៃណី និងសហប្រតិបត្តិការលើគ្រប់វិស័យ” ព្រមទាំងផ្លាស់ប្តូរព័ត៌មាន និងសហការយាមល្បាតរួមផងដែរ៕

បកប្រែដោយ Huyen Trang