leftcenterrightdel
លោក Tran Van Ron ប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ (រូបថត៖ nhandan.com.vn)

នៅឯជំនួប លោក Sor SoPutra បានសម្តែងនូវការសប្បាយរីករាយ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រលើវិស័យជាច្រើន ដែលប្រទេសវៀតណាម ជាពិសេសខេត្ត Vinh Long បានផ្តល់ជូនប្រទេសកម្ពុជានាប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក Sor SoPutra សង្សឹមថានឹងទទួលបានការវិនិយោគទុនពីខេត្ត Vinh Long ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យអប់រំរបស់ខេត្តកំពង់ស្ពឺ។

លោក Sor SoPutra ជឿជាក់ថា ចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជន នៃប្រទេសទាំងពីរនឹងស្ថិតស្ថេរចីរកាល និង​អភិវឌ្ឍជានិច្ច ហើយសង្ឃឹមថា ជំនាន់ក្រោយនឹងបន្តពង្រីកប្រពៃណីដ៏ល្អប្រសើនេះ។

ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិវៀតណាម លោក Sor SoPutra បានជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត Vinh Long កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត Vinh Long អោយទទួលបាន​នូវសុខដុមរមនា សុភមង្គល និងជ័យជំនះថ្មីៗជាច្រើន​ថែម​ទៀត។

លេខា នៃគណៈកម្មាធិការបក្សខេត្ត Vinh Long លោក Tran Van Ron បានថ្លែងអំណរគុណចំពោះគណៈប្រតិភូខេត្តកំពង់ស្ពឺដែលបានមកជូនពរឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ លោក Tran Van Ron វាយតំលៃខ្ពស់ចំពោះស្មារតីមិត្តភាពរវាងខេត្តទាំងពីរ ហើយក៏បានជម្រាបជូនគណៈប្រតិភូអំពីសមិទ្ធិផលល្អៗរបស់ខេត្តដែលសម្រេចបាននៅឆ្នាំ២០១៨។ ព្រមទាំង លោកសង្សឺមថា មនោសញ្ចេតនារវាងបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរវៀតណាម - កម្ពុជា ក៏ដូចជាខេត្ត Vinh Long និងខេត្តកំពង់ស្ពឺនឹងត្រូវបានពង្រឹង និងពង្រីកជានិច្ច។

ក្នុងឱកាសនោះដែរ គណៈប្រតិភូខេត្តកំពង់ស្ពឺក៏បានទៅទស្សកិច្ច និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការប្រជាជនខេត្ត Vinh Long និងបញ្ជាការដ្ឋានយោធាខេត្ត Vinh Long ផងដែរ។

បកប្រែដោយ Duy Hoan