តាងនាម​ឲ្យ​កម្មាភិបាល នាយទាហាន នៃកងទ័ពការពារព្រំដែនខេត្ត An Giang លោកវរសេនីយ៍ឯក Pham Van Phong ប្រធាននយោបាយកងទ័ពការពារព្រំដែនខេត្តបានផ្លាស់ប្ដូរជាមួយគណៈប្រ​តិ​ភូ​អំពីស្ថានភាពព្រំដែនរវាងខេត្ត An Giang ជា​មួយ​ខេត្តតាកែវ និង​ខេត្តកណ្ដាល រួម​ទាំង​លទ្ធផលមួយចំនួននៃការបំពេញភារកិច្ចព្រំដែនឆ្នាំ២០១៨ផងដែរ។

leftcenterrightdel
គណៈប្រ​តិ​ភូ​នៃ​ស្នងការ​ដ្ឋាន​នគរបាលខេត្តតាកែវមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់​កងទ័ពការពារព្រំដែនខេត្ត An Giang (រូបថត៖ bienphong.com.vn)

លោក Pham Van Phong រំពឹងថា នាពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តបង្កើនការឃោសនា និងអប់រំច្បាប់ឲ្យកម្មាភិបាល និងប្រជាជននៅតំបន់ជាប់ព្រំដែននៃភាគីទាំងពីរ ជូនព័ត៌មានអំពីស្ថានភាពឲ្យទាន់វេលា ឯកភាពវិធានដោះស្រាយបញ្ហានៅព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខា បង្កើតលក្ខណៈងាយស្រួលឲ្យប្រជាជននៃភាគីទាំងសងខាងក្នុងការដោះដូរទំនិញ និងការទៅសួរសុខទុក្ខសាច់ញាតិ ការពិនិត្យសុខភាពនិងព្យាបាលជម្ងឺ។ល។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង រំពឹងថា កម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនឹងបន្តសហការក្នុងការរក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមនៅសងខាងព្រំដែន និងការដោះស្រាយបញ្ហានៅតាមព្រំដែនរវាងភាគីទាំងពីរក្នុងស្មារតីសាមគ្គីភាព គោរពគ្នាទៅវិញទៅមក។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ជូនអំណោយឲ្យកម្មាភិបាល នាយទាហានកងទ័ពការពារព្រំដែនខេត្ត An Giang (រូបថត៖ bienphong.com.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម២០១៩ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានជូនពរកម្មាភិបាល នាយទាហានកងទ័ពការពារព្រំដែនខេត្ត An Giang អោយមានសុខភាពល្អ សុខដុមរមនា និងវិបុលភាព ព្រមទាំង បញ្ជាក់ថា ចំណងសាមគ្គីភាពរវាងអាជ្ញាធរ កម្លាំងការពារព្រំដែន និងប្រជាជននៅសងខាងព្រំដែននឹងកាន់តែរឹងមាំថែមទៀត៕

បកប្រែដោយ Thuy Anh