ក្នុងជំនួបតាងនាមឲ្យបញ្ជាការដ្ឋានអង្គរក្ស ឧត្តមសេនីយ៍ឯក ឌៀង សារុន បានអះអាងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់បក្សកុម្មុយនិស្តវៀតណាម រួមនឹងការស្រុះចិត្តគំនិតនៃប្រជាជាតិវៀតណាមទាំងមូល វៀតណាមបាន និងកំពុងសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើនក្នុងបុព្វហេតុកសាងប្រទេសជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក ឌៀង សារុន ជូនពរឆ្នាំថ្មីនៅខេត្ត Vinh Long (រូបថត៖ vnanet.vn)

 

ចំពោះប្រជាជនកម្ពុជានិយាយរួម និងកងអង្គរក្សនៃកងយោធពលខេមរភូមិន្ទនិយាយដោយឡែក  វៀតណាមគឺជាគំរូដ៏ល្អមួយអំពីសិលធម៌ ភាពអង់អាចក្លាហាន ឧស្សាព្យាយាម ច្នៃប្រឌិត ស្នេហាជាតិ ហើយលេចធ្លោបំផុត ក្នុងនោះគឺមានប្រជាជនវៀតណាមមានចិត្តភក្តីភាព ស្មោះសនឹងមិត្តភក្ត។

លោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានសម្តែងនូវក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល និងយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលបានពលី បូជាគ្រប់យ៉ាងដើម្បីជួយប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។ លោកក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ច និងជូនពរឆ្នាំថ្មីប្រពៃណីវៀតណាមលើកនេះសំដៅរួមចំណែកធ្វើឲ្យល្អប្រសើរ និងរឹតបន្តឹងជាងនេះទៅទៀតចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងសង្ឃឹមថា ប្រពៃណីនេះនឹងត្រូវបានរក្សាជារៀងរហូតដល់ជំនាន់ក្រោយៗ។

សម្តែងនូវក្តីសប្បាយរីករាយដោយបានទទួលជួបគណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្សមកជូនពរឆ្នាំថ្មី លោក Tran Van Ron លេខាបក្សភាគខេត្ត Vinh Long បានអះអាងថា វៀតណាម និងកម្ពុជាជាប្រទេសភូមិផងរបងដ៏ជិតស្និទ្ធ មានចំណងមិត្តភាព សាមគ្គីភាពតាំងពីយូរយាណាស់មកហើយ ខេត្ត Vinh Long ក៏បានចងសម្ព័ន្ធមេត្រីភាព និងមានសកម្មភាពសហប្រតិបត្តិការជាច្រើនជាមួយខេត្តកំពង់ស្ពឺ និងអង្គភាពនានាផងដែរ។ នៅឆ្នាំ២០១៩នេះ យុវជននៃខេត្តទាំងពីរ Vinh Long និងកំពង់ស្ពឺ នឹងរៀបចំកម្មវិធីជាច្រើនដើម្បីជួបជុំប្រាស្រ័យគ្នា រួមចំណែករឹតបន្តឹង និងពូនជ្រំទំនាក់ទំនងល្អប្រសើររវាងខេត្តទាំងពីរ និងប្រទេសជាតិទាំងពីរថែមទៀត។

លោកលេខាបក្សភាគ Vinh Long សង្ឃឹមថា ទំនាក់ទំនងមិត្តភាពរវាងខេត្ត Vinh Long និងបញ្ជាការដ្ឋានអង្គរក្សនឹងកាន់តែ រឹតបន្តឹងដើម្បីការអភិវឌ្ឍនៃប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung