leftcenterrightdel
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន និងគណៈប្រតិភូ ជូនពរលោកឧត្តមសេនីយ៍ត្រី Nguyen Van Nam និងបញ្ជការដ្ឋានយោធភូមិភាគទី៧ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម (រូប​ថត៖ baoquankhu7.vn)

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam បានសម្តែងនូវក្តីសប្បាយរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam  សង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ យោធភូមិភាគទី៧ បានប្រារព្ធខួបលើកទី ៤០ នៃទិវាជ័យជំនេះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​ថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩ បានក្លាយជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តនៃស្មារតីសាមគ្គីអន្តរជាតិបរិសុទ្ធ ស្មោះត្រង់ និងចំណងមិត្តភាពពិសេសរវាងប្រជាជនវៀតណាម និងកម្ពុជា។ លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam សង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ជំនាន់ក្រោយនៃប្រទេសវៀតណាម និងកម្ពុជា នឹងបន្តពូនជ្រុំមនោសញ្ចេតនានេះឲ្យបានស្ថិតស្ថិរចីរកាល។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam ជួបពិភាក្សាជាមួយគណៈប្រតិភូកម្ពុជា (រូប​ថត៖ baoquankhu7.vn)

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន ថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី៧ ហើយបានជម្រាបថា ប្រទេសកម្ពុជានាពេលថ្មីៗនេះបានប្រារព្ធខួបលើកទី ៤០ ឆ្នាំនៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញនូវគុណូបការៈដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដោយបានពលីកម្មគ្រប់បែបយ៉ាងដើម្បីជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន បានជូនពរឱ្យចំណងសមាគ្គីភាពរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាមនិយាយរួម និងរវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន្ទនិយាយដោយឡែកឲ្យមានភាពរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត៕

បកប្រែដោយ Duy Hoan