សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូរដ្ឋសភាវៀតណាមដែលដឹកនាំដោយលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan មកចូលរួមវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិកលើកទី ២៧។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម​ជួបសវនាការជាមួយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា (រូបថត vnanet.vn)

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan កោតសរសើរចំពោះសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ព្រមទាំងលោកស្រី Nguyen Thi Kim Ngan ជឿជាក់ថា ក្រោមម្លប់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ​រាជាណាចក្រកម្ពុជា និងការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋ​សភា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានឹងបន្តរក្សាការអភិវឌ្ឍ និងស្ថិរភាព ហើយប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធិផលដ៏ធំធេងថែមទៀតក្នុងបុព្វហេតុកសាងប្រទេសជាតិប្រកប​ដោយវិបុលភាព និងមានកិត្យានុភាពនៅក្នុងតំបន់ និងពិភពលោក។

ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរអំពីលទ្ធផលល្អនៃការប្រាព្ធខួបលើក​ទី​ ៤០ នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍  (៧ មករា ១៩៧៩ - ៧ មករា ២០១៩) ។ នៅក្នុងជំនួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាមានការអភិវឌ្ឍសព្វថ្ងៃនេះ ក៏បានមកពីការចូលរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមផងដែរ។ ហើយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ដថា ប្រទេសទាំងពីរគួរតែបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្ដភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើនថែមទៀតក្នុងពេលខាងមុខនេះ៕

បកប្រែដោយ Pham Diep