លោកឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា អញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សានេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក To Lam និងសម្តេចក្រឡាហោម ស ខេង (រូបថត៖bocongan.gov.vn)

ថ្លែងនៅឯកិច្ចប្រជុំមុនពេលចូលកិច្ចពិភាក្សា លោកឧត្តមសេនីយ៍ឯក To Lam បានសម្តែងនូវការសប្បាយ​រីករាយយ៉ាងក្រៃលែង និងវាយតំលៃខ្ពស់ចំពោះលទ្ធផលដ៏ល្អ នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងក្រសួងនគរបាល​វៀត​ណាម​ និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ឯក To Lam ឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំកន្លងទៅនេះ មានភាពរីកចម្រើនយ៉ាងខ្លាំងក្លា ជាពិសេសក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ការសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងការបង្កលក្ខណៈងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការចេញចូលព្រំដែន ធ្វើពាណិជ្ជកម្ម ក៏ដូចជាការបង្កលក្ខណៈងាយស្រួលសំរាប់អាណិកជនវៀតណាមឱ្យមានជីវភាពរស់នៅប្រកបដោយស្ថិតស្ថេរនៅតំបន់បឹងទន្លេសាបផងដែរ។

វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលល្អៗនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលវៀតណាមសម្រេចបានក្នុងឆ្នាំ២០១៨ និងលទ្ធផលល្អនៃកិច្ចសហប្រតិបត្តិការវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលវៀតណាម សម្តេចក្រឡាហោម ស ខេង បានស្នើឲ្យក្រសួងទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់​តែ​ជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត  ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅរួមរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ នាពេលឆាប់ៗនេះ៕

បកប្រែដោយ Thanh Cong