leftcenterrightdel
លោក Tran Cam Tu បានចូលជួបសវនាការជាមួយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

 

ក្នុងជំនួបទាំងនោះ លោក Tran Cam Tu បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់លោក Nguyen Phu Trong អគ្គលេខាបក្ស និងជាប្រធានរដ្ឋ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជូនដំណឹងស្ដីពីស្ថានភាពនៅវៀតណាម និងលទ្ធផលនៃកិច្ចពិភាក្សាជាមួយគណៈត្រួតពិនិត្យគណៈកម្មាធិការកណ្តាលរបស់គណៈបក្សប្រជាជនកម្ពុជា។  ព្រមទាំងបញ្ជាក់ពីមាគ៌ាយ៉ាងខ្ជាប់ខ្លួនរបស់វៀតណាមគឺយកចិត្ដទុកដាក់យ៉ាងខ្លាំង និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដក្នុងការថែរក្សា និងពង្រីកសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា ដោយផ្អែកលើគោលការណ៍ និងទិសដៅដែលបក្សទាំងពីរ និងរដ្ឋទាំងពីរបានឯកភាពគ្នាដើម្បីសន្តិភាពស្ថិរភាព និងភាពរុងរឿងនៃប្រទេសនីមួយៗរួមចំណែកក្នុងបុព្វហេតុ សន្តិភាពឯករាជ្យជាតិ  ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមនៅលើពិភពលោក។

leftcenterrightdel
លោក Tran Cam Tu បានចូលជួបសវនាការជាមួយលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន

 

ថ្នាក់ដឹកនាំនៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាបានអបអរសាទរ ចំពោះសមិទ្ធផលដ៏ធំធេង និងមានអត្ថន័យជាប្រវត្តិសាស្ត្រដែលវៀតណាម សំរេចបានក្នុងការផ្លាស់ថ្មី និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការពិភាក្សារវាងគណៈត្រួតពិនិត្យមជ្ឈិមបក្សទាំងពីរ។ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងជំនួយដ៏មានតម្លៃនិងទាន់ពេលវេលាដែលប្រទេសវៀត​ណាម​បានផ្តល់ជូនកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ និងប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងទប់ស្កាត់ការវិល​ត្រឡប់នៃរបបប្រល័យពូជសាសន៍និងបញ្ចប់សម័យកាលដ៏ខ្មៅងងឹតក្នុងប្រវត្តិសាស្រ្តកម្ពុជានិងធ្វើអោយប្រទេសរស់រានឡើងវិញ ក៏ដូចជាក្នុងបុព្វហេតុកសាងនិងការពារប្រទេសសព្វថ្ងៃនេះដែរ។ ហើយបញ្ជាក់ថា ចំណងទំនាក់ទំនងសាមគ្គីភាពមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាគឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃដែលត្រូវបានថែរក្សា និងបន្ដទទួលដោយជំនាន់ក្រោយ៕

បកប្រែដោយ Pham Diep