អញ្ជើញចូលរួមកិច្ចប្រជុំនេះមានលោក Vu Chien Thang ប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាម និងលោក កែ សំអឿន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាកម្ពុជា រួមទាំងតំណាងនៃគណៈកម្មាធិការប្រជាជខេត្ត និងស្ថាប័នមួយចំនួននៃខេត្ត Lam Dong។

leftcenterrightdel
លោក Vu Chien Thang ប្រធានគណៈកម្មាធិការសាសនា នៃរដ្ឋាភិបាលវៀតណាមថ្លែងបើកកិច្ចប្រជុំ (រូបថត vnanet.vn)

 

ថ្លែងក្នុងកិច្ចប្រជុំ លោក Vu Chien Thang បានលើកឡើងថា  អនុវត្តតាមការព្រមព្រៀងសហប្រតិបត្តិការស្តីពីកិច្ចការសាសនា គណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាម និងក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជាបានសហការយ៉ាងសកម្មក្នុងការរៀបចំការផ្លាស់ប្តូរបទពិសោធន៍នៃការងារសាសនា។

ក្នុងបរិបទដែលទំនាក់ទំនងមិត្ដភាពនិងកិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយវៀតណាមនិងកម្ពុជាកាន់តែរីកចម្រើន ក្នុងនោះទំនាក់​ទំនងរវាងណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាមនិងក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជាមានការរីកច្រើនដោយឥតឈប់ឈរនិងទទួលបានលទ្ធផលជាវិជ្ជមាន។

leftcenterrightdel
គណៈប្រតិភូថតរូបជាអនុស្សាវរីយ៍នៅកិច្ចប្រជុំ

 

លោក Vu Chien Thang បានអះអាងថា វៀតណាមនឹងខិតខំអស់ពីកម្លាំងកាយចិត្ដដើម្បីអនុវត្តការព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងធម្មការនិងសាសនាកម្ពុជា លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យសាសនា ព្រមទាំងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

បកប្រែដោយ Thanh Cong