យើងខ្ញុំសំណាងណាស់ដែលបានចូលរួមម៉ោងរៀនភាសាវៀតណាមរបស់សិក្ខាកាមកម្ពុជាជំនាន់ទី៧ ដែលបង្រៀនដោយលោកវរសេនីយ៍ត្រី Pham Minh Tuan ជាគ្រូបង្រៀននៅដេប៉ាដឺម៉ង់វប្បធម៌ និងភាសាបរទេស។ 

leftcenterrightdel
សិក្ខាកាមកម្ពុជាផ្លាស់ប្ដូរការសិក្សាជាមួយសិក្ខាកាមវៀតណាម

 

ក្នុងសំដីទន់ភ្លន់ និងកក់ក្ដៅ លោកគ្រូ​​ Tuan បង្រៀនមេរៀន " ប្រទេសនិមួយៗសុទ្ធតែមានបុណ្យចូលឆ្នាំប្រពៃណីជាតិ ប្រសិនបើប្រទេសឡាវមានបុណ្យ Bunpimay ប្រទេសកម្ពុជាមានបុណ្យចូល​ឆ្នាំ​ថ្មី​ ហើយប្រទេសវៀតណាមមានបុណ្យតេត។ ថ្ងៃនេះខ្ញុំ និងនិស្សិតទាំងអស់នឹងស្វែងយល់អំពីភាសាវៀតណាមតាមរយៈមេរៀនមួយដែលណែនាំអំពី "ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី"​។

បញ្ចប់មេរៀន លោកគ្រូ Tuan បានសួរថា តើបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម និងកម្ពុជាមានចំណុចស្រដៀងគ្នា និងភាពខុសគ្នាដូចម្ដេច? សិក្ខាកាម Ty So Thea បានឆ្លើយថា បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមបានប្រារព្វឡើងនៅដើមឆ្នាំនារដូវរងា ផ្ទុយទៅវិញបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជាចាប់ផ្ដើមនៅរដូវប្រាំង។ ខណៈពេលសិក្ខាកាម Ret Rotha ឆ្លើយថា បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជាតិទាំងពីរសុទ្ធតែបានរៀបចំឡើងដោយមានការល្បែងប្រជាប្រយិយយ៉ាងសប្បាយរីករាយ។

នោពេល​ជួបសំណេះសំណាលជាមួយយើងខ្ញុំ លោកវរសេនីយ៍ត្រី Vu Ngoc Bao ប្រធានថ្នាក់បណ្ដុះបណ្ដាលសិក្ខាកាមឡាវ និងកម្ពុជាជំនាន់ទី៧ បានចែករំលែកថា "សិក្ខាកាមកម្ពុជាចំនួន ១៣នាក់ សិក្សានៅសាលានាយទាហាននយោបាយក្នុងរយៈពេល ៥ ខែ សិក្ខាកាមទាំងនេះ បានរៀនភាសាវៀតណាមគ្រាន់តែជាងមួយឆ្នាំប៉ុណ្ណោះ ដូច្នេះពួកគេនៅជួបការលំបាកជាច្រើន។  ដើម្បីសម្រេចបានលទ្ធផលល្អនោះ ទាមទាឲ្យមានការខិតខំរបស់សិក្ខាកាម និងគ្រូបង្រៀនទៀតផង។

ជាអង្គភាព​គ្រប់គ្រងសិក្ខាកាមកម្ពុជាដោយផ្ទាល់ ថ្នាក់​ដឹក​នាំកងវរសេនាតូចលេខ៩បាន​យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ និងស្មារតីរបស់សិក្ខាកាម។ លោកវរសេនីយ៍ទោ Nguyen Van Bay ប្រធាន​នយោបាយ​ នៃកងវរសេនាតូចលេខ៩ បានឲ្យ​ដឹង​ថា "ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ សាលាបានទទួល និងបណ្ដុះបណ្ដាលសិក្ខាកាមកម្ពុជា​ចំនួន ១០០ នាក់។ សាលាបានអនុវត្ដបានល្អនូវការអប់រំសតិអារម្មណ៍ និងបង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតទាំងអស់ លោកសង្ឃឹមថា សិក្ខាកាមកម្ពុជាដែល​កំពុងសិក្សានៅ​កងវរសេនាតូចលេខ៩ នឹងខិតខំក្នុង​ការ​សិក្សា​រៀនសូត្រ និង​បន្ត​​ស្វែងយល់ពីវប្បធម៌វៀតណាម៕

បកប្រែដោយ Pham Diep