នារសៀលថ្ងៃទី៩ ខែមករា នៅរាជធានីភ្នំពេញ គណៈប្រតិភូជាន់ខ្ពស់ នៃគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម  បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា។

leftcenterrightdel
ទិដ្ឋ​ភាព​នៃ​កិច្ច​ពិ​ភាក្សា​ការ​ងារ (​រូប​ថត៖ vnanet.vn)

នៅឯកិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនាពេលកន្លងមក។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម នៃបក្សទាំងពីរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសការផ្លាស់ប្តូរបទពិសោធលើការត្រួតពិនិត្យ ការអនុវត្តវិន័យបក្ស និងការប្រឆាំងអំពើពុករលួយ។ ភាគីទាំងពីរបានផ្លាស់ប្តូរគ្នាពីស្ថានភាពពិភពលោក និងតំបន់ និងឯកភាពថា ភាគីទាំងពីរត្រូវបន្តពង្រីកទំនាក់ទំនងជាប្រពៃណីរវាងវៀតណាម និងកម្ពុជាឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ដើម្បីប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ៕

បកប្រែដោយ Duy Hoan